ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន

ទូត​អ៊ីស្រាអែល​ប្ដេជ្ញាចិត្ត ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

ទូត​អ៊ីស្រាអែល​ប្ដេជ្ញាចិត្ត ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូត​អ៉ីស្រាអែល​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​អ៉ីស្រាអែល និង​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អ៉ីស្រាអែល​-​កម្ពុជា​។ ទន្ទឹមនឹងនេះ​, លោកជំទាវ​ក៏បាន​ប្ដេជ្ញាចិត្ត បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អ៉ីស្រាអែល​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​អ៉ីស្រាអែល​។ សម្ដេច​បវរ​ធិបតី​មាន​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ​, ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិប្តតិការ​កម្ពុជា​-​អ៉ីស្រាអែល​នឹង​បន្ត​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​។

​សម្ដេច​បវរ​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ជាអាទិ៍​៖ ពាណិជ្ជកម្ម​, វិនិយោគ​, កសិកម្ម​, អប់រំ​, សុខាភិបាល​, ទេសចរណ៍​, ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, និង​បច្ចេកវិទ្យា ជាដើម​។ សម្ដេច​បវរ​ធិបតី ក៏​បាន​លើកទឹកចិត្ត​ដល់​ជំទាវ​ឯកអគ្គរដ្ឋទូត បន្ត​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​ជំរុញ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​អ៉ីស្រាអែល ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.