ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

នាយករដ្ឋមន្ត្រី សាទរ សមិទ្ឋផល ការអភិវឌ្ឍន៍​ជា​ប្រវត្តិសាស្ត្រ​វិមាន ឈ្នះ​-​ឈ្នះ ត្រូវបាន​កសាង រួចរាល់​ជា​ស្ថាពរ លើ​ទឹកដី សុវណ្ណ​ភូមិ​….!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​: វិមាន​ឈ្នះ ឈ្នះ ដែល​មាន​កម្ពស់​ប្រមាណ ៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ ត្រូវបាន​សាងសង់​លើ ផ្ទៃដី​សរុប​ចំនួន ៨​ហិកតា ស្ថិតក្នុង​សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ចារឹក​ទៅ​ដោយ​សកម្មភាព តស៊ូ​របស់​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស ច​រឹក​ទៅដោយ សកម្មភាព​តស៊ូ​របស់​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា អបអរសាទរ ចំពោះ​សមិទ្ឋផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន ឈ្នះ​-​ឈ្នះ ដែល​តំណាងឲ្យ នៃ​ការបង្រួបបង្រួម​ជាតិ​ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ នៅលើ​ទឹកដី​សុវណ្ណ​ភូមិ ។
​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក​របស់ សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ បានឲ្យដឹងថា “​កម្ពុជា អបអរសាទរ​ចំពោះ​សមិទ្ឋផល ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​”​។​

​សម្ដេច​បន្ថែមថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការបែងចែក​ទឹកដី​តំបន់ ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាពក្រីក្រ និង​ឈ្នះ​រួចផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹក នាំ​អនាគត​វាសនា ប្រទេសជាតិ​ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព ដ៏​យូរអង្វែង​នេះ​តទៅ​។​

​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (​រយៈពេល​៣​ថ្ងៃ​) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្មី នៅ​តំបន់​អភិវឌ្ឍន៌ លី​យ៉ុង​ផាត់​៕

 

r181227aa1 r181227aa2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.