ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​របស់​សារព័ត៌មាន SBM News លើ​Tiktok​ថា មន្ត្រី​ច្រកទ្វា​របឹង​ត្រ​កូន​កំពុង​សើម​មាត់​សើ​មក ពី​ការទទួល សំណូក​សូកប៉ាន់​របស់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​

សេចក្តីបំភ្លឺ​ព័ត៌មាន ជុំវិញ​ការចុះផ្សាយ​របស់​សារព័ត៌មាន SBM News លើ​Tiktok​ថា មន្ត្រី​ច្រកទ្វា​របឹង​ត្រ​កូន​កំពុង​សើម​មាត់​សើ​មក ពី​ការទទួល សំណូក​សូកប៉ាន់​របស់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ជម្រាប​ជូន​ដល់​សាធារណជន អ្នក​សារ ព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាបថាៈ កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សារព័ត៌មាន SBM News បាន​បង្ហោះ​តាម​បណ្តាញ​សង្គម TikTok ដោយ​សរសេរថា មន្ត្រី​ច្រកទ្វា​របឹង​ត្រ​កូន​កំពុង​សើម​មាត់​សើ​មក ពី​ការទទួល សំណូក​សូកប៉ាន់​របស់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​។​

​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការស្រាវជ្រាវ បាន​បញ្ជាក់​ឱ្យដឹងថា រាល់ ទំនិញ​ដែល​បាន​ឆ្លងកាត់​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​បឹង​ត្រ​កូន ស្ថាប័ន​ជំនាញ​សម្រាប់​ការត្រួតពិនិត្យ​លើ​ការ ចេញ​-​ចូល ទំនិញ​គ្រប់​ប្រភេទ​តាម​នីតិវិធី​ជំនាញ​របស់​អង្គភាព​ស្ថាប័នគយ និង​រដ្ឋាករ​។ ដោយឡែក​ចំពោះ​នគរបាល​ច្រក​ទ្វារ​តំបន់​ព្រំ ដែន​បឹង​ត្រ​កូន មាន​ភារកិច្ច​គ្រប់គ្រង​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​របស់​អ្នកដំណើរ (​មនុស្ស​) និង​ថែរក្សា​សន្តិសុខ​សណ្តាប់ ធ្នា​ប់ សម្រាប់​ចេញ​-​ចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន និង​អនុវត្ត​តាម​នីតិវិធី​ជំនាញ​ដែល​បាន​ចែង​ក្នុង​ច្បាប់ និង​បទដ្ឋាន​គតិ យុត្ត​បានកំណត់ ។ ចំពោះ​ជន​ស្លៀកពាក់​ស៊ីវិល​ក្នុង​រូបភាព​ដែល​បាន​ផ្សាយ​ក្នុង​ព័ត៌មាន​ខាងលើ (​ពាក់អាវ​ពណ៌​សនឹង​អាវ ពណ៌​ឈាមជ្រូក​) មិនមែន​ជា​សមត្ថកិច្ច​នគរបាល​យើង​ទេ​។​

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ធ្វើការ​បដិសេធ​នូវ​ខ្លឹមសារ​បាន​ចុះផ្សាយ​ខាង លើ​ធ្វើឱ្យ​មាន​ការយល់ច្រឡំ និង​ប៉ះពាល់​ដល់​កងកម្លាំង​នគរបាល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រ​កូន ដែល​កំពុង ប្រឹងប្រែង​បំពេញ​ភារកិច្ច​ការងារ​ប្រចាំ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ​។​

​អាស្រ័យ​ហេតុ​នេះ​សូម​សាធារណជន​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទទួល​ជ្រាប ជា​ព័ត៌មាន និង​ស្នើ​ឱ្យ​សារព័ត៌មាន SBM News បាន​បង្ហោះ​តាម​បណ្តាញ​សង្គម Tik Tok កែតម្រូវ​ឡើងវិញ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.