ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គម្រោង​វាយប្រហារ​ដោយ​ដ្រូ​ន ចូល​ភូមិគ្រឹះ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។​

​គម្រោង​ផែនការ​នេះ គឺជា​អំពើ​ភេរវកម្ម​ប៉ុនប៉ង​សម្លាប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ដើម្បី​ទាញ​កម្ពុជា ឲ្យ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​សង្គម​សង្គ្រាម​សាជាថ្មី​។​

​យើងខ្ញុំ​សូម​ប្រកាស​ថ្កោលទោស ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ទាំងឡាយ ដែល​ជា​អំពើ​ភេរវកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ទម្លាយ​សំឡេង ដែល​ក្រុម​ជ្រុលនិយម​បានរៀបចំ​ផែនការ​ភេរវកម្ម ប៉ុនប៉ង​ធ្វើឃាត​លើ​សម្តេច និង​គ្រួសារ តាមរយៈ​ការ​វាយ​តាមដ្រូន ចូល​ភូមិគ្រឹះ​របស់​សម្តេច​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ នៃ​ផែនការ​ភេ​វ​កម្ម​ដែល​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ យើង​ដឹង​មេ​ធំ​របស់​គេ​ជា​អ្នក​ណា ហើយ​នៅ​ទីណា​? តែ​យើង​មិន​ទាន់​បញ្ចេញ​នៅពេលនេះ​ទេ ព្រោះ​យើង​ត្រូវ​កំចាត់​ពួក​ជ្រុលនិយម និង​ហិង្សានិយម​ឲ្យអស់​សិន​។ តើ​ប្រទេស​ដែល​អួតខ្លួន​ថា​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធមនុស្ស គាំទ្រ​អំពើ​បែបនេះ និង​ឲ្យ​ជន​ទាំងនេះ ស្នាក់នៅ​ក្នុង​ប្រទេស​ខ្លួន​ឬទេ​?»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា «​យើង​រង់ចាំ​មើល​បណ្តា​បក្សនយោបាយ និង​អ្នកនយោបាយ​ណាខ្លះ ដែល​ចេញ​មុខ​ថ្កោលទោស ឬ​នៅ​ស្ងៀម ឬ​គាំទ្រ​ចំពោះ​ទង្វើ​បែបនេះ​?​។ ខ្ញុំ​សូម​ប្រកាសថា ខ្ញុំ​នឹង​កំចាត់​ចោល​អ្នក​ណាក៏ដោយ​ដែល​ចង់​សម្លាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​សូម​ជូន​នូវ​សារ​សំឡេង​២ ដែល​ទី​១ មុន​ខ្ញុំ​ប្រកាស​នៅ​ខេត្ត​កណ្តាល និង​ទី​២ គឺ​ក្រោយ​ខ្ញុំ​ប្រកាស គឺ​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ម្សិលមិញ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.