ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​កិច្ចការ​អាទិភាព ៣ ឱ្យ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ រិះរក​វិធី​សាស្ត្រ​ពង្រឹងគុណភាព​បន្ថែម​លើ​ភារកិច្ច​ស្នូល​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ និង​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កម្ភៈ ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ សន្និបាត បាន​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​ថ្លែង​បើក​សន្និបាត នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត ដោយ​រំលេច​អំពី​សារៈសំខាន់ នៃ​ការយកចិត្តទុកដាក់​ពិភាក្សា និង​រិះរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ពង្រឹង​កិច្ចការ ចំនួន ៣ បន្ថែម​លើ​ភារកិច្ច​ស្នូល គឺ ទី​១. ការអភិវឌ្ឍ​ធនធានមនុស្ស ទី​២. ការផ្ដល់សេវា​សាធារណៈ និង​ទី​៣. ការអភិវឌ្ឍ​ឌីជីថល​។

​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ធ្វើ​កំណែទម្រង់​ធនធានមនុស្ស​ក្នុង​ចំណោម​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​មន្ត្រី​កិច្ចសន្យា​ជាដើម ដោយ​ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​មានស្រាប់​។ ឯកឧត្តម បាន​លើកឡើង​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការបណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និង​ការបណ្តុះបណ្តាល​ទូទៅ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​បម្រើ​សេវាសាធារណៈ ទាំង​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ចំពោះ​ការផ្តល់​សេវា​សាធារណៈ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកឡើង​អំពី​ភាពចាំបាច់ នៃ​ការពង្រឹង​គុណភាព​នៃ​ការអនុវត្ត​មុខងារ​ដែល​ថ្នាក់​ជាតិ បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នូវ​ប្រភេទ​សេវា​ប្រមាណ ៨០០​។ បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជា​ពិសេស​សេវា​នៅ​យន្តការ​ច្រកចេញចូល​តែ​មួយ ត្រូវតែ​ធ្វើ​ឡើង​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត តាមរយៈ​ការ​រិះរក​វិធី​សាស្ត្រ​ថ្មីៗ ល្អៗ ងាយៗ ដើម្បី​ឱ្យ​ការបម្រើ​សេវា​កាន់តែ​មាន​គុណភាព​។

​ចំណែក​ការអភិវឌ្ឍ​ឌី​ជថ​ល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់ នៃ​ការ​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អង្គភាព និង​មន្ត្រី ដើម្បី​សម្រប​ខ្លួន​ឱ្យ​ទាន់​ការវិវត្តន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់​គាំទ្រ​លើ​ការងារ​ប្រចាំថ្ងៃ និង​ធ្វើ​យ៉ាងណា ឱ្យ​បច្ចេកវិទ្យា​ឌីជីថល ចូលរួម​ជួយ​ដល់​កិច្ច​ការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន និង​ប្រកបដោយ​សុវត្ថិភាព​។ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៃ​ការរៀបចំ និង​អនុវត្ត​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​ភាព​ប្រទាក់​ក្រឡា ដើម្បី​ឱ្យ​ក្លាយទៅជា​ស្តង់ដារ​តែមួយ​ក្នុង​ការអនុវត្ត​។

​សូមបញ្ជាក់​ថា សន្និបាត​ក្រសួងមហាផ្ទៃ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ស្អែក​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អង្គសន្និបាត ចូលរួម​បញ្ចេញ​ជា​មតិយោបល់ និង​ទស្សនាទាន​ឱ្យ​បាន​ផុលផុស​លើ​ប្រធានបទ​ពិភាក្សា ភ្ជាប់​នឹង​អ្វី​ដែល​ឯកឧត្តម បាន​រំលេច​ខាងដើម​។ ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ក្នុង​សន្និបាត មាន​ចំនួន ៣ រួមមាន​៖ ទី​១. ការអនុវត្ត​មុខងារ និង​ធនធាន (​ហិរញ្ញវត្ថុ និង​បុគ្គលិក​) ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អំពី​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី អំពី​ទំនាក់ទំនង​ការងារ​រវាង​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី​២. ការពង្រឹង​សន្តិសុខ​ជាតិ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ទី​៣. ការធ្វើ​ទំនើបកម្ម​ស្ថាប័ន ការគ្រប់គ្រង​និង​អភិវឌ្ឍ​ធនធានមនុស្ស និង​ការផ្តល់​សេវា​រដ្ឋបាល​៕​

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.