បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការណែនាំនឹងចង្អល់បង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា ដល់អធិការរង គ្រប់ផ្នែកជំនាញចុះធ្វើការតាមមូលដ្ឋានជាប្រចាំនិងកម្លាំងនគរបាលប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងតាមបណ្ដាល ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ប៉ុស្តិ៍ ចំណុះអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញធ្វើការដើរល្បាតចល័ត និងឈរជើងយាមតាមបណ្ដាលគោលដៅសំខាន់ៗងាយរងគ្រោះ ក្នុងភូមិសាស្ត្ររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់គ្រងដើម្បីបង្កើនការទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាពិសេសទប់ស្កាត់ បង្ក្រាបក្មេងទំនើងបង្កអសន្តិសុខនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖នៅយប់ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុក្ខដាក់របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងក្រោមឱវាទចុះល្បាតចល័តនិងឈរជើងយាមតាមគោលដៅសំខាន់ៗងាយរងគ្រោះ មេីលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានចាត់រាល់កម្លាំងប្រចាំបញ្ជាទាំងកម្លាំងនៃអធិការដ្ឋាននិងតាមបណ្តាលប៉ុស្តិ៍រដ្ឋាបាល ល្បាតយាមយ៉ាងហ្មត់ចត់នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូន ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូល។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងអស់គ្នាបើបានឃើញបទល្មើសខុសច្បាប់ណាមួយឬមួយឃើញមានក្មេងទំនើងបង្កអសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅសូម សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនឹង រាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លែងបងប្អូនរស់នៅឬសុំទំនាក់ទំនងលេខទូរសព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានលេខ-០៩៧ ៧៧ ៨០១៦៤ ដើម្បីចាត់តាំងកម្លាំងចុះទៅជួយអន្តរាគមន៍និងបង្ក្រាបឃាត់ខ្លួនជនបង្កដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់។ដោយ៖(លោកចាន់ពុធ)




