ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​ខេត្ត​ពោធិ៍សាត់ ពង្រឹង​ស្មារតី​យុវជន​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​សង្គម​ជាតិ​ឱ្យបាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ

ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​ខេត្ត​ពោធិ៍សាត់ ពង្រឹង​ស្មារតី​យុវជន​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​សង្គម​ជាតិ​ឱ្យបាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ និង ឯកឧត្តម ទី នរិន្ទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​បាកាន បាន​ផ្ដាំផ្ញើ​ឱ្យ​យុវជន​ខិតខំ​បន្ត​ចូលរួម​ថែរក្សា សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​នានា ដែល​សម្រេចបាន​ដោយ​លំបាក​ឱ្យបាន​គង់វង្ស ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​រក្សា​ឱ្យបាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

​ការ​ផ្ដាំផ្ញើ​នេះ​ធ្វើឡើង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ស្រុក​បាកាន ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៨០០​នាក់ នា​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ស្នាក់ការ​គណបក្ស​ស្រុក​បាកាន​។​

​ឯកឧត្តម​បណ្ឌិត ទី នរិន្ទ និង ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ថ្នាក់​ស្រុក ថ្នាក់ឃុំ អង្គភាព និង​វិស័យ​ឯកជន ដែល​កន្លងមក​តែងតែបាន​ចូលរួម​សហការ​សាមគ្គី​គ្នា ដើម្បី​គោលដៅ​រួម​តែមួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ជោគជ័យ​គ្រប់​ការ​បោះឆ្នោត​។ ជានិច្ចកាល​យុវជន​ជា​សកម្មជន​បាន​អនុវត្ត​សកម្មភាព បម្រើ​ប្រជាពលរដ្ឋ និង​ធ្វើការ​វាយបក​ទាន់ពេលវេលា តាមរយៈ​បណ្តាញ​សង្គម ព្រោះ​ថា​យុវជន​គណបក្ស ជា​កម្លាំងចលករ និង​ជា​អ្នក​បន្តវេណ​យ៉ាងសំខាន់ នាពេលនេះ ក៏​ដូច​ទៅ​ថ្ងៃ​អនាគត​។​

​ថ្នាក់ដឹកនាំ​ទាំង​២ សូម​ឱ្យ​យុវជន​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង សិក្សា​រៀនសូត្រ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​។ យុវជន​ទាំងអស់​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​ការរស់នៅ ការរៀនសូត្រ ត្រូវ​មាន​សកម្មភាព​ល្អ ទាំង​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណី បន្ត​សាមគ្គី​គ្នា ទាំង​នៅក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​បម្រើ​បក្ស​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កាន់តែ​ច្រើន​។​

​ឯកឧត្តម​បណ្ឌិត ទី នរិន្ទ និង ឯកឧត្តម ខូ​យ រី​ដា​បាន​លើកឡើង​ទៀត​ថា ផ្អែកលើ​បទពិសោធន៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់ កសាង និង​អភិវឌ្ឍន៍​ប្រទេស​រហូត​មកដល់ពេលនេះ​ជាង​៤៦​ឆ្នាំ ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព​និង​ភាពរឹងមាំ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម មាន​ការរីកចម្រើន​ជា​លំដាប់ នេះ​បញ្ជាក់​ឱ្យឃើញថា យុវជន​របស់​យើង​មាន​ឆន្ទះ មាន​បេះដូង មានការ​សាមគ្គី​គ្នា​យ៉ាង​ល្អ ពោល​គឺ​ធ្វើ​អ្វីៗ​សម្រាប់​តែ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។​

​ថ្នាក់ដឹកនាំ​ទាំង​២ សូម​ឱ្យ​ក្រុម​យុវជន ត្រូវ​ចេះ​សាមគ្គី​គ្នា ជួយ​គ្នា​ទៅវិញទៅមក ធ្វើជា​គម្រូ​ល្អ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ទៀត​។ ចំពោះ​ទិសដៅ ឯកឧត្តម​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ជូន​ដល់​យុវជន ក្នុងស្រុក​បាកាន បន្ត​យកចិត្តទុកដាក់ ថែរក្សា សន្តិភាព ស្ថិរភាព​សង្គម សមិទ្ធផល​នានា ដែល​សម្រេចបាន​ដោយ​លំបាក ទោះ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​រក្សា​ឱ្យបាន​ប្រយោជន៍ ដល់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ។​

​លោក ឆាយ គឹម​ម៉ុង អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​យុវជន​គណបក្ស​ស្រុក ក្រោយពី​ទទួល​សេចក្តីសម្រេច បាន​ប្តេជ្ញាចិត្ត គោរព​ប្រតិបត្តិ តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី​៧​រដ្ឋសភា និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​យុវជន​កម្ពុជា​។ គាំ​ត្រ​ថែរក្សា ការពារ​សមិទ្ធផល​នានា​របស់​បក្ស មិន​ឱ្យ​ជន​ណា​បំផ្លិតបំផ្លាញ និង​ផ្តួលរំលំ​បានឡើយ​។ បង្កើន​កិច្ចសហការ​សាមគ្គី ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ប្រព័ន្ធ បន្ត​ចិញ្ចឹម​ចលនា រួមសុខ​រួមទុក្ខ​ជាមួយ​យុវជន និង​ប្រជាជន​គ្រប់​ស្រទាប់ ចេះ​គោរព​ស្រឡាញ់ គាំទ្រ​គណបក្ស ឱ្យបាន​កាន់តែ​ទូលំទូលាយ​រីកចម្រើន និង​សម្បូរ​រុងរឿង​បន្ថែមទៀត​។​

​លោក​បាន​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ឆ្នាំ​២០២៥​នេះ រចនាសម្ព័ន្ធ​ចាត់តាំង​យុវជន​គណបក្ស​ស្រុក រួម​មាន​អចិន្ត្រៃយ៍​យុវជន​មាន​២១​រូប យុវជន​ស្រុក​៩៨​រូប យុវជន​ឃុំ​១៧៧​រូប និង​ភូមិ ៣៩៦​រូប​។ ក្រៅពីនោះ​នៅ​មាន សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​ស្រុក ចំនួន​១៤៦​រូប សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​៨៧​រូប និង​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ស្រុក​៤៥​រូប​។ សកម្មជន​យុវជន​បាន​ចុះ​ធ្វើ​សកម្មភាព​ការងារ​មនុស្សធម៌ នៅតាម​បណ្តា​ភូមិ ឃុំ ស្រុក ដូចជា​ចុះសួរសុខទុក្ខ​ពលរដ្ឋ ជួប​កង្វះខាត រងគ្រោះ​ដោយ​គ្រោះធម្មជាតិ អ្នក​មាន​ជំងឺ អ្នក​ទទួល​មរណភាព ដោយ​បាន​នាំយក​ស្បៀង គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​ជាប់​ជាប្រចាំ​។ ចំពោះ​ទិសដៅ អនុវត្ត​បន្ត គឺ​ពង្រឹង​ពង្រីក​សមាជិក​ថ្មី រក្សា​សមាជិក​ចាស់ ចូលរួម​គ្រប់​សកម្មភាព​សង្គម ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​កន្លងមក​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ ថវិកា ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស ធ្វើឱ្យ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត កាន់តែ​មាន​ទំនុក​ជឿជាក់ និង​ដើរ​តាម​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.