ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​អភិបាលខេត្ត​កែប​លើកទឹកចិត្ត​កសិករ​បង្កើន​ការដាំដុះ ស្រប​ពេល​ទំនប់​ទឹក​អូរ​ក្រសា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្គតផ្គង់​ទឹក

​អភិបាលខេត្ត​កែប​លើកទឹកចិត្ត​កសិករ​បង្កើន​ការដាំដុះ ស្រប​ពេល​ទំនប់​ទឹក​អូរ​ក្រសា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្គតផ្គង់​ទឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នា​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​នៅ​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​កោត​ស​សើរ​អ្នកភូមិ​អូរ​ក្រសារ​ឧស្សាហ៍​ព្យាយាម និង​លើកទឹកចិត្ត​ឲ្យ​បង្កើន​ការដាំដុះ​បន្ថែមទៀត ខណៈ ឯកឧត្តម​ធានា​មានទឹក​ផ្គត​ផ្គ​ត់​បាន​គ្រប់គ្រាន់​។ បើ​តាម​ការពិនិត្យ​ជាក់ស្តែង ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ក្រ​សារ និង​ភូមិ​ដទៃទៀត​នៅ​ក្នុង​សង្កាត់​អូរ​ក្រ​សារ និង​សង្កាត់​ព្រៃធំ នៃ​ក្រុង​កែប ឧស្សាហ៍​ព្យាយាម​ក្នុងការ​ដាំ​ដំណាំ​កសិកម្ម​ចម្រុះ​ជាច្រើន​មុខ ពោល​មិន​ទុក​ដី​ឲ្យនៅ​ទំនេរ​ចោល​នោះ​ទេ ក្រៅពី​ដំណាំ​វិលជុំ​ទាំងនោះ កសិករ​យើង​នៅ​មាន​លទ្ធភាព​សាងសង់​ផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​សរីរាង្គ (Organic) ដែល​នេះ​ស​បញ្ជាក់​ពី​កម្រិត​ជីវភាព​របស់​កសិករ​យើង​តាមរយៈ​ការខិត​ខំ​ប្រឹងប្រែង​របស់​ពួកគាត់​។​

​នៅ​ថ្ងៃ​ដដែល ឯកឧត្តម​អភិបាលខេត្ត​កែប​បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​ទំ​បន់​អូរ​ក្រសា និង​ពិនិត្យ​ស្ថានភាព​ជួសជុល​ស្តារ​ប្រឡាយ​ទឹក​មួយ​ខ្សែ ដើម្បី​បំពេញ​តម្រូវការ​ទឹក​ជូន​ពលរដ្ឋ និង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដំណាំ​របស់​កសិករ​បន្ថែ​ម​ទៀត មាន​អំពៅ និង​សណ្តែក​គួរ​ជា​ដើម​។​

​ក្នុង​ការជួប​សំណះសំណាល​ជាមួយ​ប្រជាកសិករ នាពេលនោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ​បន្តទៀត ស្រប​ពេល​ទំនប់​ទឹក​អូរ​ក្រសា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបន្ត​ផ្គត​ផ្គ​ង់​ទឹក តាមរយៈ​ប្រឡាយ​បេតុង​សម្រាប់​ដំណាំ​វិលជុំ​ទាំងនេះ​។
​ឯកឧត្តម​ក៏​សំណូមពរ​ឱ្យ​ពលរដ្ឋ​កុំ​ទម្លាប់​ដុត​កញ្ជ្រាំង​ស្រូវ ព្រោះ​ការ​ធ្វើ​ដូចនេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​នោះទេ ក្រៅពី​ធ្វើឱ្យ​ខូច​គុណភាព​ដី និង​ប៉ះពាល់​បរិស្ថាន​។​

​លោក នួន ខ្លួត ជា​កសិករ​គម្រូ​មួយរូប​រស់នៅ​ភូមិ​អូរ​ក្រសារ បានឱ្យដឹងថា សព្វថ្ងៃ​លោក​កំពុង​ដាំ​ដំណាំ​ចម្រុះ​ប្រមាណ​៦​មុខ លើ​ផ្ទៃដី​ជិត​៣​ហិកតា មាន​ដំឡូង ឪឡឹក បន្លែ​សរីរាង្គ​ជាដើម តាមរយៈ​របរ​កសិកម្ម​នេះ លោក​អាច​សល់​ថវិកា​ចន្លោះ​ពី​៨​ពាន់​ដុល្លា​ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

​លោក​បញ្ជាក់ថា ក្នុងចំណោម​ដំណាំ​ទាំង​៦​មុខ​នោះ លោក​កំពុង​ប្រមូល​ផល​ពោត​បណ្តើរៗ​ហើយ​ដែរ ខណៈ​តម្លៃ​ពោត​ប​ច្ច​ប្បន្ន​មាន​តម្លៃទាប​បំផុត​១,១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​លោក​ចាត់​ទុក​នេះ​ជា​តម្លៃ​សមរម្យ​អាច​ទទួលយកបាន រីឯ​បញ្ហា​ទឹក​វិញ​លោក​មិន​បាន​ដាក់​ការព្រួយបារម្ភ​ពេក​នោះ​ទេ​។​

​ក្រៅពី​នោះ​លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដែល​បាន​គិតគូរ​សុខទុក្ខ​ពលរដ្ឋ ពិសេស​ការ​បម្រុង​ទឹកបាន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ពួកគាត់​ដាំ​ដំណាំ​បន្ទាប់ពី​ច្រូតកាត់​រួច​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.