ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ខេត្ត​ប៉ៃលិន គ្រោង​ធ្វើ​សួន «​តេជោ​សន្តិភាព​» នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ប្រវែង ជិត ២០០០​ម៉ែត្រ​

ខេត្ត​ប៉ៃលិន គ្រោង​ធ្វើ​សួន «​តេជោ​សន្តិភាព​» នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ប្រវែង ជិត ២០០០​ម៉ែត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​ក្រុមការងារ បាន​អញ្ជើញ​ពិនិត្យមើល​ការ​ឈូសឆាយ កែរ​លម្អ​នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ដើម្បី​គ្រោង​ស្ថាបនា សួន « តេជោ​សន្តិភាព​» ប្រកបដោយ​សោភ័ណភាព​ស្រស់​ស្អាត​ដើម្បី​ជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មក​លេង​កំសាន្ត ដែល​ជា​កត្តា​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​រូបវ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​ប​ច្ច​ប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការដាំ​ដើមឈើ ការដាំ​ផ្កា​លំអ​បន្ថែម និង​ការថែទាំ ព្រម​ទាំង​ការ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ​ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន និង​សុខភាព ក៍​ដូច​ជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត  ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការស្ថាបនា​សួនច្បារ​ដាក់ឈ្មោះ សួន « តេជោ​សន្តិភាព​» គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ក​ត្ត​ញ្ញូ សម្ដែង​នូវ​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លាសវៃ​របស់​ថ្នាក់ ដឹកនាំ​ក្នុង​ការស្វែងរក​សុខសន្តិភាព ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព ព្រមទាំង​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ និង​បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្វែង​យល់​ប្រវត្តិសាស្ត្រ របស់​ខេត្ត​ប៉ៃលិន ដែល​ជា​ចំណុច​ឈ្នួន​ផ្ទុះ​សន្តិភាព និង​សមត្ថភាព​ចំណេះដឹង​ពិតប្រាកដ នៃ​មគ្គុទេសន៍​អ្នកដឹកនាំ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា​ការស្ថាបនា និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្នុងនោះ​បងប្អូន ដែល​រស់នៅ​តាម​ដងស្ទឹង​ប៉ៃលិន សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផលប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស  ​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេចបាន​ទៅ​តាម​ការគ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទាំងអស់​គ្នា​។​

​សូមបញ្ជាក់​ថា​៖ សួន « តេជោ​សន្តិភាព​» ដែល​គ្រោង​ស្ថាបនា​នាពេល​ខាងមុខ​នេះ គឺ​មាន​ប្រវែង ១៨០០​ម៉ែត្រ នៅ​អម​សងខាង​ដងស្ទឹង​ប៉ៃលិន ចាបពី​ចំនុច​ស្ពាន​សន្តិភាព ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​មកដល់​ស្ពាន​អូរច្រា ស្ថិតក្នុង​ភូមិ​អូរច្រា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​បច្ចុប្បន្ន អាជ្ញាធរខេត្ត កំពុង​រៀបចំ ត្រៀម​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ផងដែរ​។​
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.