ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ​ជូន​សេចក្តីបំភ្លឺ​ព័ត៌មាន​ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ក្នុងផេខ

អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ​ជូន​សេចក្តីបំភ្លឺ​ព័ត៌មាន​ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ក្នុងផេខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ មាន​កិត្តិយស សូម ជម្រាបជូន អ្នក​និយម​តាមដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន Page ឈ្មោះ Pheng Vannak បាន​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ខ្លឹមសារ​ថា “​អ្នកកាសែត​រកឃើញ​មីនតោន​ខំ​យក​ទៅ​អោយ​ប៉ូលីស ប៉ះ​ចំ​ប៉ូលីស​អត់​ចេះ​ច្បាប់ ចាប់​គ្នា​យក​ទៅ​ដាក់គុក​ទៀត​។ សុំ​ខ្លាច​ហើយ​ប៉ូលីស​ខេត្ត​ឧត្តរមានជ័យ​” និង “​សមត្ថកិច្ច​ល្ងង់​ធ្វើបែបនេះ​ហើយ បើ​សមត្ថកិច្ច​ចេះដឹង​គួរតែ អរគុណ​អ្នកកាសែត ដែល​គាត់​យក​មក​ប្រគល់អោយ​សមត្ថកិច្ច​។ សំណូមពរ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​ផង​”​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត មិន​គ្រប់​ជ្រុងជ្រោយ ពុំ​បាន​សុំ​ការបញ្ជាក់​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការប្រមូល​នូវ​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ នាំ​ឱ្យ​មហាជន​មាន​ការយល់ច្រឡំ ធ្វើឱ្យ​ប៉ះពាល់​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំង​នគរបាលជាតិ​។​

​ដើម្បី​កុំឱ្យ​មាន​ការភាន់ច្រឡំ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​ធ្វើការ​បំភ្លឺ​ជូន​ថា នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ២៣:០០​នាទី នៅ​ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​ករណី​លួច​យក មីនតោន​ពី​តំបន់ស ដែល​អាជ្ញាធរ​ទំនាក់ទំនង​ព្រំដែន​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ចាត់ទុក​ជា​តំបន់​ហាមឃាត់ បង្កឡើង ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ គឺ​ឈ្មោះ ទី ពិ​ទូ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ចំការ ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​ឈ្មោះ ពែ​ក ពុយ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​គូសបញ្ជាក់ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ មាន​ចេតនា​យ៉ាង​ពិតប្រាកដ ក្នុង​ការប្រព្រឹត្ត​បទល្មើស​នាំ​យក​គ្រាប់​មីនតោន​ចេញ​ពី​ទីតាំង​តំបន់ស រវាង​ព្រំដែន​ប្រទេស​ទាំង​ពីរ ដោយហេតុ​ថា កន្លងមក ឈ្មោះ ទី ពិ​ទូ ធ្លាប់បាន​ដឹង និង​បាន​ចុះ​ទៅ​ថត​ផ្សព្វផ្សាយ​អំពី​រឿង​មីនតោន​នេះ ហើយ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ពន្យល់​បកស្រាយ​រួចហើយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​នៅតែ​គឃ្លីន​ពុំ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង ហ៊ាន​រហូត​ដល់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ម្យ៉ាងវិញទៀត សកម្មភាព​ល្មើសច្បាប់​នេះ អាច​បង្ក​ផលប៉ះពាល់​ដល់​ការ ទំនាក់ទំនង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​អាច​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស ប្រសិនបើ​មាន​ការផ្ទុះ​គ្រាប់​មីនតោន​នេះ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន ពិសេស​អ្នក​និយម​តាមដាន​ព័ត៌មាន នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.