ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

រដ្ឋបាលក្រុងបាវិត បើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព​ក្រុង និងទីប្រជុំជននៅតាមបណ្តោយផ្លូវជាតិលេខ១

រដ្ឋបាលក្រុងបាវិត បើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព​ក្រុង និងទីប្រជុំជននៅតាមបណ្តោយផ្លូវជាតិលេខ១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក លឹមសៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកយុទ្ធនាការការសម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតនៅតាមដងផ្លូវជាតិលេខ១។

យុទ្ធនាការនេះមានការចូលរួមពីសំណាក់លោក ពេជ សាមិត្ត អនុប្រធានមន្ទីរបរិស្ថានខេត្ត និងសហការី អភិបាលរងក្រុង នាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុង លោកចៅសង្កាត់ព្រៃអង្គុញ និងចៅសង្កាត់ច្រកម្ទេស ក្រុមប្រឹក្សាសង្កាត់ទាំងពី ប្រជាពលរដ្ឋក្នុងសង្កាត់ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ  ប្រជាការពារភូមិ និងសិស្សានុសិស្សប្រមាណ២៥០នាក់។

លោក លឹម សៀងហេង បានថ្លែងថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព​ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាពនិងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។

លោកអភិបាលក្រុងបន្តថា ទន្ទឹមនេះលោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលសង្កាត់​ អាជ្ញាធរមូលដ្ឋាន ក្នុងក្រុងបាវិត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ​នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក​ កម្មការិនី​និងប្រជាពលរដ្ឋទាំងអស់​ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ​ពាសវាលពាសកាលពេលកំពុងធ្វើដំណើរ។

ក្នុងឱកាសនោះលោក លឹម សៀងហេង និងអាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​បានរើសសំរាម ដើម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ក្នុងទីប្រជុំជន និងមានការចូលរួមពីសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ​ វិស័យ​ឯកជនចូលរួមសម្អាត ក្នុងនោះសង្កាត់បាវិត និងសង្កាត់បាទី ក៏បានរៀបចំកម្មពិធីក្នុងអនុវត្តយុទ្ធនាការការសម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ផងដែរ នៅតាមសង្កាត់រាងខ្លួន ដោយមានការចូលរួមពី លោកនាយករដ្ឋបាលស្តីទី លោកប្រធានអនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង លោកចៅសង្កាត់បាវិត និងបាទី  ក្រុមប្រឹក្សាសង្កាត់ទាំងពីរ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកមេភូមិ អនុភូមិ យុវជន ស.ស.យ.ក ក្នុងសង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ និងសិក្សានុសិស្ស ទាំងពីរសង្កាត់សរុបវត្តមានចូលរួមប្រមាណ១៨៥នាក់ ស្រី៩៦នាក់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនិងចង្អុលបង្ហាញពីការងារអាទិភាព ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងសសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជា និច្ចនិរន្តរ៍។

ដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាជំហានៗ ក្នុងនោះយុទ្ធនាការទី១ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមដើម្បីកម្ពុជាស្អាត គ្មានការ បំពុលដោយសំណល់ប្លាស្ទិក និងយុទ្ធនាការទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចាប់ផ្តើមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាសកម្មភាពសម្អាត និងប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅតាមបរិវេណ លំនៅឋាន សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈនានា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.