ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​ពង្រឹង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្រប​តាម​ការវិវឌ្ឍ​នៃ​នគរូបនីយកម្ម ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​ពង្រឹង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្រប​តាម​ការវិវឌ្ឍ​នៃ​នគរូបនីយកម្ម ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាស​អញ្ជីញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២៤ របស់ គ​.​ជ​.​អ​.​ប​. ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​ណែនាំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ​.​ជ​.​អ​.​ប​. ទាំងអស់ ឱ្យ​ចូលរួម​ពិនិត្យ និង​កែ​លម្អ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​អភិបាលកិច្ច និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យស្រប​ទៅ​នឹង​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព ដើម្បី​ធានា​ការគ្រប់គ្រង ចាត់ចែង​មុខងារ និង​ធនធាន​តាម​ស្ថានភាព​ជាក់ស្តែង និង​ចរិត​លក្ខណៈ​របស់​រដ្ឋ​បាល​ជា​លក្ខណៈ​ទីក្រុង ជនបទ ស្រប​ទៅ​តាម​ការវិវឌ្ឍ​នៃ​នគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការ​សេវា​ទីប្រជុំជន និង​សក្តានុពល​សេដ្ឋកិច្ច​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានចាត់ទុក​ការពង្រឹង​រចនាសម្ព័ន្ធ និង​សមត្ថភាព​ក្នុង​ការដឹកនាំ​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​នឹង​សំណើ សំណូមពរ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទាន់ពេលវេលា ដូចជា​៖ ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ប៉ះពាល់​សុខភាព និង​អាយុជីវិត​ប្រជាជន​របស់​រាជរដ្ឋាភិបាល យ៉ាង​មាន​ប្រសិទ្ធភាព នា​ពេល​កន្លងទៅ​នេះ​។

​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា ការពង្រឹង​ស្ថាប័នរដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ស្អាតស្អំ មាន​សមត្ថភាព មានលទ្ធភាព និង​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង នឹង​ជួយ​ឱ្យ​ការអនុវត្ត​មុខងារ​នានា ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្លាយជា​ស្ថាប័ន​ទំនើបកម្ម ទាំង​ទៅ​លើ​ការគ្រប់គ្រង ការផ្តល់សេវា និង​ចែករំលែក​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​ក្នុងនាម​ជា​ប្រធាន គ​.​ជ​.​អ​.​ប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សង្កត់ធ្ងន់ថា ទោះបី​មុខងារ និង​ធនធាន​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដោយ ក៏​ក្រសួង ស្ថាប័ន ដែល​បាន​ផ្ទេរ​មុខងារ​ទាំង​នោះ នៅតែ​មាន​កាតព្វកិច្ច​ក្នុង​ការរៀបចំ​គោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជាពិសេស​ការបន្ត​ការគាំទ្រ និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការដឹកនាំ គ្រប់គ្រង ចាត់ចែង​ការអនុវត្ត​មុខងារ​ទាំង​នោះ ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព គណនេយ្យភាព ស្រប​តាម​គោលការណ៍ បែបបទ នីតិវិធី និង​ស្តង់ដារ​អប្បបរមា​ដែល​បានកំណត់​ជា​ធរមាន​។

​ផ្អែក​លើ​ឆន្ទៈ​នយោបាយ​ដ៏​មុតមាំ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានស្នើ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន សមាជិក សមាជិកា នៃ គ​.​ជ​.​អ​.​ប​. ទាំងអស់ បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ជំរុញ និង​ពង្រឹង​កិច្ចសហការ​គ្នា​ក្នុង​ការដឹកនាំ ការគ្រប់គ្រង និង​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​ក្របខណ្ឌ​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​ថែមទៀត ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​ភាពម្ចាស់ការ​ក្នុង​ការអនុវត្ត​មុខងារ និង​ការប្រើប្រាស់​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព ត្រឹមត្រូវ​តាម​គោលការណ៍ នីតិវិធី និង​ស្តង់ដារ​ដែល​បានកំណត់​។

​របាយការណ៍​ស្តីពី​វឌ្ឍនភាព​និង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០២៤​របស់ គ​.​ជ​.​អ​.​ប ដែល​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ដោយ​ឯកឧត្តម ចាន់ សុធា ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. ក្នុង​ឆ្នាំ​២០២៤​កន្លងទៅ គ​.​ជ​.​អ​.​ប​. បាន​អនុវត្ត​ផែនការ​សកម្មភាព​និង​ថវិកា​សម្រេច​លទ្ធផល​ប្រមាណ​៩០​ភាគរយ នៃ​លទ្ធផល​រំពឹងទុក​។ កិច្ចប្រជុំ​លើក​ទី​២៤​នេះ គ​.​ជ​.​អ​.​ប បានអនុម័ត​ចំនួន​របៀបវារៈ ៤ រួមមាន​៖ ទី​១ ការពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​២៣ របស់ គ​.​ជ​.​អ​.​ប ទី​២. ការពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២៤ របស់ គ​.​ជ​.​អ​.​ប ទី​៣. ការពិនិត្យ​និង​អនុម័ត​លើ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២៥ របស់ គ​.​ជ​.​អ​.​ប និង​ទី​៤. ការពិនិត្យ ពិភាក្សា និង​កំណត់​វិធានការ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម សំណើ​សំណូមពរ ដែល​បាន​លើកឡើង​តាមរយៈ​កិច្ចប្រជុំ​នានា និង​វេទិកា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.