ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់វិន័យ​រដ្ឋបាល ដោយ​កោស​ក់ហាត់​កីឡា ទៅ​លើ​ក្មេង​ទំនើ​ង​១៤​នាក់ បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់វិន័យ​រដ្ឋបាល ដោយ​កោស​ក់ហាត់​កីឡា ទៅ​លើ​ក្មេង​ទំនើ​ង​១៤​នាក់ បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​វេលា​ម៉ោង ០១​និង​២០​នាទី រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ បានធ្វើការ​ល្បាត​ដើម្បី បង្ការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ ជា​លទ្ធផល បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន ១៥​នាក់ (​ស្រី​១​នាក់​) ដែល​ធ្វើ​សកម្មភាព​ជា​ក្រុម បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ក្មេង​ទំនើង​ទាំងនេះ ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការអប់រំ ក្នុងនោះ​ក្មេង​ទំនើ​ង​១៤​នាក់ ត្រូវ​ដាក់​វិន័យ​រដ្ឋបាល ដោយ​កោស​ក់ហាត់​កីឡា លើក​ម៉ូតូ​ដើរ​ក្នង​ទីបញ្ជាការ​ដោយ​ស្រែកថា “​ខ្ញុំ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ កុំ​យកតម្រាប់​តាម​ខ្ញុំ ពី​ពេល​នេះ​ទៅ ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ហើយ​” ព្រមទាំង​ដកហូត​ម៉ូតូ​០៧​គ្រឿង រក្សាទុក ០៣​ខែ ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា កន្លងមក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.