ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ធ្វើ​សៀវភៅ​ស្នាក់នៅ បន្ថែម​បន្ទុក​ការងា​រលើ​នគរបាល​ប៉ុស្តិ៍​ឃុំ សង្កាត់​បន្តិច​មែន តែ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​! 

ធ្វើ​សៀវភៅ​ស្នាក់នៅ បន្ថែម​បន្ទុក​ការងា​រលើ​នគរបាល​ប៉ុស្តិ៍​ឃុំ សង្កាត់​បន្តិច​មែន តែ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​! 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការពេញចិត្ត និង​រីករាយ​នៅពេល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​មហាផ្ទៃ បានសម្រេច​ផ្ទេរសិទ្ធិ​អំណាច​នៃ​ការធ្វើ​សៀវភៅ​ស្នាក់នៅ ដែល​ពីមុន​ស្ថិតក្រោម​សមត្ថកិច្ច​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ ឱ្យ​មក​នៅត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​។ ពលរដ្ឋ​សប្បាយចិត្ត ក៏​ដោយសារ​តែ​សេវា​នេះ​កាន់តែ​នៅ​កៀក​ពួកគាត់ ហើយ​ពួកគាត់​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​នគរបាល​នៃ​ឃុំ សង្កាត់​នោះ​ស្រាប់​។ បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ភារកិច្ច​ផ្ដល់​សេវា​នេះ អាច​ជា​បន្ទុក​ការងារ​ថ្មី​មួយទៀត បន្ថែម​លើ​តួនាទី និង​ភារកិច្ច​ស្នូល​របស់​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ សង្កាត់ ជាអាទិ៍ ការធានា​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការផ្ដល់​សេវា​ផ្សេងទៀត​។​

​កញ្ញា ស៊ាន ធីតា មន្ត្រី​សុខាភិបាល​រស់នៅ​ខណ្ឌ​ច្បារអំពៅ​ថ្លែងថា នាង​ពិតជា​មាន​ការភ្ញាក់ផ្អើល​នៅពេល​ដឹងថា សេវា​ធ្វើ​សៀវភៅ​ស្នាក់នៅ​ឥឡូវ ត្រូវ​ទៅ​សុំ​ត្រឹមតែ​ប៉ុស្តិ៍​នគរបាល​សង្កាត់ ពីព្រោះ​តាម​បទពិសោធន៍​ដែល​នាង​មក​រស់នៅ​រាជធានី​ភ្នំពេញ​ដំបូង គឺ​បាន​ទៅ​ស្នើសុំ​សេវា​នេះ​២​ដំណាក់កាល​ឯណោះ គឺ​ពី​ប៉ុស្តិ៍​ដល់​អធិការដ្ឋាន​។ បើ​តាម​ពលរដ្ឋ​ជា​យុវជន​រូប​នេះ ការផ្ទេរ​តួនាទី​បម្រើ​សេវា​សាមញ្ញៗ​ពី​ថ្នាក់លើ​មក​ឱ្យ​សមត្ថកិច្ច​ថ្នាក់ក្រោម គឺ​ពិតជា​ផ្ដល់​ភាពងាយស្រួល​ច្រើន​ដល់​ពលរដ្ឋ ប៉ុន្តែ​នាង​ក៏​ដឹង​ដែរ​ថា តាម​ការសង្កេត​រាល់ថ្ងៃ មន្ត្រីនគរបាល​ប៉ុស្តិ៍​របស់​នាង គឺ​ប៉ុស្តិ៍​នគរបាល​សង្កាត់​និរោធិ៍ រវល់​ទាំង​ការងារ​សេវា​ខាងក្នុង ការងារ​ចរាចរណ៍​ខាងក្រៅ និង​ការងារ​ល្បាត​ពេលយប់​។

​មន្ត្រី​នគរបាល​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ពិតជា​បាន​ផ្ដល់​សេវា​សៀវភៅ​ស្នាក់នៅ​បាន​លឿន​រហ័ស​ជាង​មុន​។ ជាក់ស្ដែង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូរ​បែកក្អម នៃ​ខណ្ឌ​សែន​សុខ បាន​ផ្ដល់​សេវា​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ លឿន​ជាង​ពេល​កំណត់ ពោល​គឺ​ឱ្យតែ​ពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់ មន្ត្រី​នឹង​លៃលក​ពេលវេលា​ចាត់​នីតិវិធី​ជូន ដោយ​ពេល​ខ្លះ​ត្រឹមតែ​៣​ថ្ងៃ ទៅ​១​សប្ដាហ៍​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍ នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូរ​បែកក្អម​។ លោក​បន្ថែមថា ថ្វី​ដ្បិត​ការងារ​នេះ​ថ្មី ប៉ុន្តែ​ទាំង​រូបលោក និង​មន្ត្រី​ជំនាញ ក៏​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ​។

​ថ្លែង​ប្រាប់​ក្រុម​ព័ត៌មាន នៃ​ក្រុម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០២៥​នេះ លោក​វរសេនីយ៍ត្រី នាង ផល្លី បាន​រម្លឹកថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូរ​បែកក្អម បាន​ទទួល​ការ​ប្រតិភូកម្ម​ការងារ​ធ្វើ​សៀវភៅ​ស្នាក់នៅ កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ចាប់ពីពេលនោះ​មក​។ លោក​អះអាង​ថា កន្លងមក ប៉ុស្តិ៍​នគរបាល​របស់​លោក បាន​ទទួល​រៀបចំ​សំណើ​ធ្វើ​សៀវភៅ​ស្នាក់នៅ​នេះ​ជូន​ប្រជាពលរដ្ឋ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​ចុះហត្ថលេខា ប៉ុន្តែ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២០​មក ការបំពេញ​បែបបទ​ក៏​នៅ​ប៉ុស្តិ៍​នគរបាល ហើយ​រូបលោក​ជា​នាយ ឬ​មេ​ប៉ុស្តិ៍​នេះ ក៏​ជា​អ្នក​មាន​សិទ្ធិ​ចុះហត្ថលេខា​បោះត្រា​លើ​សៀវភៅ​នេះ​ជូន​ប្រជា​ពលរដ្ឋ​តែ​ម្ដង​។

​បើ​តាម​លោក​វរ​ស​នី​យ៍​ត្រី បន្ទុក​ការងារ​នេះ​មិន​បាន​រំខាន ឬ​ក៏​ធ្វើឱ្យ​នគរបាល​ប៉ុស្តិ៍​ជួប​ការលំបាក​អ្វី​ពេក​នោះដែរ ដោយសារ​រូបលោក បាន​បែងចែក​តួនាទី ច្បាស់លាស់ មិន​ថា​ម៉ោង​រដ្ឋបាល​ទូទៅ និង​ម៉ោង​ល្បាត​ប្រចាំការ​។ «​នៅ​សង្កាត់​ខ្ញុំ​នេះ មាន​៦​ភូមិ ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ មាន​ជាង​៦​ពាន់​គ្រួសារ​។ កម្លាំង​ខ្ញុំ​មាន​១៣​នាក់ តែ​សម្រាក​ព្យាបាល​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ និង​វះកាត់​ពោះវៀន​ម្នាក់ សល់​ពី​នេះ ខ្ញុំ​បាន​ចាត់​អ្នកប្រចាំការ​ម៉ោង​រដ្ឋបាល ក្រែង​មាន​ពលរដ្ឋ​មក​ពឹងពាក់​ការងារ អ្នក​ល្បាត និង​សម្រួល​ការងារ​ខាងក្រៅ​ពេល​ថ្ងៃ អ្នកប្រចាំការ​វេន​យប់ ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១២​យប់ និង​ពី​ម៉ោង​១២​យប់​ដល់​ម៉ោង​៦​ព្រឹក​។ ជារួម ដ្បិតថា​កម្លាំង​តិច តែ​យើង​ព្យាយាម​ធ្វើ​វា​អស់​ពី​លទ្ធភាព ពិសេស​គឺ​សេវា​សន្តិសុខ​តែម្ដង »​។​

​លោក​បាន​បន្ថែមថា ជា​មធ្យម ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូរ​បែកក្អម ផ្តល់​សេវា​សៀវភៅ​ស្នាក់​ក្នុង​១​ខែ​ប្រមាណ​៥០​ក្បាល ដោយ​ភាគច្រើន​នៃ​អ្នក​មក​ស្នើសុំ​សេវា​នេះ ជា​អ្នក​ផ្លាស់ប្ដូរ​ទីលំនៅ និង​ខ្លះ​ត្រូវ​ធ្វើ​ថ្មី​ក្រោយ​មាន​ការកែសម្រួល​ដែនដី​រដ្ឋបាល​។ ផ្អែកលើ​បទពិសោធន៍​កន្លងមក លោកនាយ​ប៉ុស្ដិ៍​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​មក​ស្នើសុំ​សេវា​សៀវភៅ​ស្នាក់នៅ ត្រូវ​យក​ឯកសារ​ដែល​ច្បាប់​តម្រូវ​ឱ្យ​បាន​គ្រប់ និង​កុំ​ភ្លេច​យក​ឯកសារ​នោះ​ទៅ​បញ្ជាក់​នៅ​ច្រក​ចេញចូល​តែ​មួយ​ឱ្យបាន​ត្រឹមត្រូវ ឧទាហរណ៍​ដូចជា​សំបុត្រកំណើត​។​ល​។ ចៀសវាង​មក​ដល់​ហើយ​ខ្វះ​ឯកសារ​ត្រូវ​ត្រឡប់​ទៅ​យក​វិញ ឬ​ទៅ​បញ្ជាក់​វិញ ពេល​ខ្លះ​ក៏​ទៅ​យក​ដល់​ស្រុក​កំណើត​ក៏មាន​។​
​សូមបញ្ជាក់​ថា សៀវភៅ​ស្នាក់នៅ ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធានការ​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែល​ស្នាក់នៅ​ក្នុង​លំនៅឋាន​នីមួយៗ រួម​ទាំង​លំនៅឋាន​នៃ​ទីតាំង​ប្រមូលផ្ដុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង​ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្ដល់​បាន​តែ​មួយ​គត់​ចំពោះ​បុគ្គល​ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់ ឬ​ជា​អ្នក​ជួល​កំពុង​ស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជា​កំណត់ ទោះ​បុគ្គល ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​នោះ​មាន​លំនៅឋាន​លើស​ពី​មួយ​ក៏ដោយ​។ សេវា​ធ្វើ​សៀវភៅ​ស្នាក់នៅ​ពុំ​មាន​បង់​ប្រាក់​ទេ និង​មាន​រយៈពេល​មិន​លើស​ពី ១០ (​ដប់​) ថ្ងៃ​ឡើយ ក្នុងករណី​មាន​ឯកសារ​គ្រប់​តាមច្បាប់​។

​ដើម្បី​ស្នើសុំ​សេវា​នេះ ពលរដ្ឋ​ត្រូវមាន​ឯកសារ​ណាមួយ ដូចជា បើ​ពលរដ្ឋ​ខ្មែរ ត្រូវមាន​សេចក្ដីចម្លង​សំបុត្រ​កំណើត​ឬ​សំបុត្រ​បញ្ជាក់​កំណើត (​ក្នុងករណី​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ភ្ជាប់​ជាមួយ​សេចក្ដីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ ឬ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​)​។
​បើ​ជា​អ្នក​ជួល​លំនៅឋាន​ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅតាម​លំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួល​លំនៅឋាន និង​លិខិតបញ្ជាក់​ពី​  ម្ចាស់​លំនៅឋាន ឱ្យ​ប្រើប្រាស់​អាសយដ្ឋាន​ដែល​មាន​ការបញ្ជាក់​ទទួល​ស្គាល់​ពី​មេឃុំ ឬ​ចៅសង្កាត់​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.