បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំក្នុងថ្នាក់ដឹកនាំស្នងការដ្ឋាន នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពលើការងារដឹកនាំរបស់ស្នងការដ្ឋាននារយៈពេលកន្លងមក លើកទិសដៅសម្រាប់អនុវត្តបន្តនិងផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខេត្តបាត់ដំបង ។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕
ដោយ ទាវ ដារិន




