ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ គោរព​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវតែ​ចុះ​ទៅ​ដល់​គ្រប់​ទីតាំង ដើម្បី​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង រួមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​មន្ទីរ​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​ប្រមាណ​១៧០០​ហិកតា នៅ​ឃុំ​ស្នឹង និង​បាន​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីង​ពួយ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០២៥​នេះ បើ​តាម​ការជូនដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ផែនការ​ស្រូវប្រាំង ក្នុង​ខេត្ត​បាត់ដំបង​មាន​ចំនួន ២៧០០០​ហិកតា ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​មាន​រហូត​ដល់ ៨៦១១៥​ហិកតា​។ ដោយឡែក​នៅក្នុង​ភូមិ​ទាំង​១១ នៃ​ឃុំ​ស្នឹង ស្រុក​បាណន់ ផែនការ​ស្រូវប្រាំង​មាន​ចំនួន ៨០០​ហិកតា តែ​ការបង្កបង្កើន​ផល​មាន​ចំនួន​ប្រមាណ ១៧០០​ហិកតា ក្នុង​នោះ​បើ​ទោះបីជា ក្រុម​ការងារ​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការអន្តរាគមន៍​ដើម្បី​បូមទឹក​ជួយសង្គ្រោះ​យ៉ាងណា​ក៏​នៅ​មាន​ស្រូវ​ចំនួន ៣​ហិកតា បាន​ទទួលរង​ការខូចខាត​ទាំងស្រុង ដោយសារ​តែ​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រភពទឹក​ខ្លាំងពេក​។​

​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​ក៏​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​ពហុ​បំណង បាត់ដំបង (​សេក​សក​) ដែល​ស្ថិតក្នុង​ស្រុក​រតនមណ្ឌល ព្រមទាំង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​អាងទឹក​កំពីង​ពួយ និង​ជួប​សំណេះសំណាល​ដោយ​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាកសិករ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីង​ពួយ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ផងដែរ​។ នៅពេលនេះ ទឹក​ក្នុង​ទំនប់​ពហុ​បំណង បាត់ដំបង​(​សេក​សក​) មាន​ប្រមាណ ៧០​លាន​ម៉ែត្រគូប និង​អាងទឹក​កំពីង​ពួយ មាន​ប្រមាណ ៣០​លាន​ម៉ែត្រគូប​។​

​ឆ្លើយតប​ចំពោះ​សំណូមពរ​ក៏ដូចជា​កង្វល់​របស់​បង​ប្អូន​ប្រជាកសិករ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​ដែល​តែងតែ​ចង់ឱ្យ​កូន​មានបាន ដោយ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ឱ្យ​កូន​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​អាណត្តិ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គិតគូរ​ជួយ​ដោះស្រាយ​កង្វល់​របស់​កសិក​រ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​ជំរុញ​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ជាមួយនឹង​ការណែនាំ​ឱ្យ​ប្រើប្រាស់​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ និង​មាន​គុណសម្បត្តិ​ស្របតាម​តម្រូវការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នៅ​ក្រៅប្រទេស​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាកសិករ​ឱ្យ​រួម​សហការ​គ្នា ហើយ​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្នុង​មូលដ្ឋាន ជាពិសេស​លោក​មេឃុំ​ដែល​ជា​អ្នក​នៅ​ផ្ទាល់​តែម្ដង ក្នុង​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​ចំពោះមុខ ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា ទំនប់​ពហុ​បំណង បាត់ដំបង​(​សេក​សក​) ស្ថិតក្នុង​ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង មាន​សក្តានុពល​អាច​ស្ដុក​ទឹក​បាន​ប្រមាណ ១៩៣​លាន​ម៉ែត្រគូប និង​មាន​តួនាទី​ផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​ផ្ទៃដី​បង្កបង្កើន​ផល ការផលិត​ថាមពល​អគ្គិសនី​ជាង ១៣​មេហ្គា​វ៉ាត់ និង​សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ចំណែក​អាងទឹក​កំពីងពួយ ស្ថិតក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​សក្តានុពល​អាច​ស្ដុក​ទឹក​បាន​ប្រមាណ ១៤៦​លាន​ម៉ែត្រគូប​។ បច្ចុប្បន្ននេះ ទំនប់​អាងទឹក​ទាំងពីរ​បាន​ក្លាយ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​បំផុត​មួយ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​។​

​នៅ​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​ក្រសួង និង​ម​នី្ទ​រធន​ធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវប្រាំង​របស់​ប្រជាកសិករ​ប្រមាណ ៨៦៦​ហិកតា ដែល​ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព​នាពេលខាងមុខ ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់ពេលវេលា និង​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នេះដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ស្រោចស្រព និង​ត្រូវ​ត្រៀម​ជា​និច្ច​សម្រាប់​កិច្ច​អន្តរាគមន៍​បន្ទាន់ ក្នុងករណី​មាន​ការខ្វះខាត​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​។​

​សូមបញ្ជាក់​ថា ផែនការ​ធ្វើ​ស្រូវ​រដូវប្រាំង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​មាន​ចំនួន ៥០០​ហិកតា ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​របស់​ប្រជា​កសិករ​មាន​រហូត​ដល់ ១៦២០​ហិកតា ដែល​ធ្វើឱ្យ​ស្រូវប្រាំង​ចំនួន​ប្រមាណ ៨៦៦​ហិកតា ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​នា​ពេល​ដ៏​ខ្លី​ខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.