ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ទីរ​ព័ត៌មាន​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ទីរ​ព័ត៌មាន​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មន្ទីរ​ព័ត៌មាន បង្កើន​ការផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង និង​បាន​យល់​អំពី​គោលនយោបាយ​អាទិភាព និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ និង​អាច​ចូលរួម​ក្នុង​សកម្មភាព​គាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន ក៏​ដូច​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​បន្ត​ជំរុញ​ឱ្យ​ក្រុមការងារ​ព័ត៌មាន និង​សាធារណមតិ រួម​ជាមួយ​អ្នកសារព័ត៌មាន​ទាំងអស់ រួមគ្នា​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​នានា​របស់​អាជ្ញាធរខេត្ត​ដែល​សម្រេច​បាន​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​បញ្ជ្រាប ពង្រឹង​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​ទប់ស្កាត់ ឆ្លើយតប បំភ័ន្ត បំភ្លៃ​ព័ត៌មាន​ខុស​ពី​ការ​ពិត​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវ​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដាក់ចុះ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​តាមរយៈ​កម្មវិធី​នយោបាយ និង​ផែនការ​ច្បាស់​របស់​នៅក្នុង​រយៈពេល​ជាង ១៧​ខែ​កន្លងមកនេះ អាច​វាយតម្លៃ​បាន​ហើយ​សម្រាប់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកា​ល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ច្រើន​ទៀត​ជូន​ជាតិ​មាតុភូមិ​។​

​បន្ថែម​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​មន្ត្រី​ព័ត៌មាន និង​ក្រុមការងារ​សាធារណ​មតិ​, ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត ព្រមទាំង​មន្ត្រី​នៅតាម​មូលដ្ឋាន​នានា​ត្រូវ​ចូលរួម​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត ផ្តល់​នូវ​លទ្ធផល​សកម្មភាព​ការងារ ដែល​ខ្លួន​សម្រេច​បាន​ដើម្បី​ឱ្យ​មន្ទីរ មាន​ប្រភព​គ្រប់គ្រាន់ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ល្អ គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជា​ដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ​ការងារ​គ្រប់គ្រង​ការងារ​សតិអារម្មណ៍​មិនមែន​ត្រឹម​ជាការ​ក្តាប់​ស្ថាន​សភាពការណ៍​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​ត្រឹមត្រូវ និង​វិជ្ជមាន​ចំពោះ​ការផ្សព្វផ្សាយ​ពី​សភាពការណ៍​ជាតិ​-​អន្តរជាតិ ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ច្បាស់​ពី​ដំណើរ​ការវិវត្តន៍​នានា​នៅក្នុង​សង្គម​កម្ពុជា​។ នៅក្នុង​ដំណើរការ​រីកចម្រើន​ប​ច្ចេក​វិទ្យា​ឌីជីថល ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​ព័ត៌មាន កាន់តែ​ស្រួចស្រាវ​លើ​បញ្ហា​សតិអារម្មណ៍ ខណៈ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មាន​ជម្រើស​ច្រើន​ក្នុង​ទទួលបាន​ព័ត៌មាន ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផលិត​ព័ត៌មាន ដែល​គ្មាន​ខ្លឹមសារ គ្មាន​ការទាក់ទាញ ផលិត​ព័ត៌មាន​ដែល​មិន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគាត់ ចំណង់​ចំណូលចិត្ត ឬ​ផ្តល់​ចំណេះដឹង​នោះ​ពួកគាត់​នឹង​ងាក​ទៅ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook និង TikTok ព្រមទាំង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ដើម្បី​ទទួលបាន​ព័ត៌មាន​ជា​ដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញ​សង្គម Facebook និង TikTok គឺជា​មូលដ្ឋាន​ដ៏​ធំ​នៃ​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប​របស់​ប្រជាពលរដ្ឋ​។ គ្រាន់តែ​គណនី Facebook នៅ​កម្ពុជា គឺ​មាន​ចំនួន ១៥​លាន​គណនី ហើយ TikTok គឺ​មាន​ជាង​១០​លាន​គណនី ដូច្នេះ នៅក្នុង​១​ថ្ងៃៗ មាន​ខ្លឹមសារ​រាប់​លាន​ខ្លឹមសារ ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងប្រទេស​កម្ពុជា​។ ត្រង់​ចំណុច​នេះ​វា​ក៏​ជា​ឱកាស​របស់​ក្រុម​ជន​ទុច្ចរិត​ក្នុង​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ ដើម្បី​បំភ្លៃ បំភ្លើស បំភ័ន្ត បំប៉ោង​ទៅលើ​សាធារណ​មតិ​ឱ្យ​យល់ច្រឡំ ឬ​បង្កើត​ការសង្ស័យ ហើយ​ការ​ឱ្យ​មាន​ការសង្ស័យ ឬ​មន្ទិល​លើ​រាជរដ្ឋាភិបាល គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រឆាំង​ដែល​តែងតែ​ប្រើប្រាស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្តថា ការងារ​ព័ត៌មាន ឬ​សមរភូមិ​សតិអារម្មណ៍ គឺជា​សមរភូមិ​អំណាច​មួយ​យ៉ាង​សំខាន់ បច្ចុប្បន្ន​នេះ​មន្ត្រី​ព័ត៌មាន និង​សាធារណមតិ​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន ប៉ុន្តែ​ក្រុមប្រឆាំង​រដ្ឋាភិបាល​បាន​ព្យាបាល​បង្កើត​នូវ​ព័ត៌មាន​ប្រឌិត ក្លែងក្លាយ​ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ​ដក​សេចក្តីទុកចិត្ត​មកលើ​រដ្ឋាភិបាល​។ ដូច្នេះ ក្នុងនាម​ជា​មន្ត្រី​ព័ត៌មាន ក្រុមការងារ​សាធារណមតិ ត្រូវតែ​បង្កើន​ការយកចិត្ត​ទុល​ដាក់​ចំ​ពោះ​ករណីនេះ ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាងណា​បង្កើន​នូវ​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ មក​លើ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ទទួលបាន​សំលេង​គាំទ្រ​តាម​រយៈ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត តាមរយៈ​ព័ត៌មាន​ពិត និង​មាន​ខ្លឹមសារ​គ្រប់គ្រាន់​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ឆ្នាំ​២០២៥ ជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​របៀបវារៈ​នយោបាយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការគ្រប់គ្រង​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​នាំ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​ប្រកបដោយ​ភាព​ធន់ សមធម៌ និង​មាន​និរន្តរភាព​។ ក្នុងនោះ​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​ផ្តោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដែល​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា បញ្ច​កោណ​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​, បង្កើត​ការងារ​, ធានា​សមធម៌​, បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព​៕

ដោយ ៖ ទាវ ដារិន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.