ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ប្រជា​នេសាទ​ឃុំ​កំពង់​ឃ្លាំង មក​សុំ​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​

ប្រជា​នេសាទ​ឃុំ​កំពង់​ឃ្លាំង មក​សុំ​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​÷ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ​២០២៥ នេះ បងប្អូន​ប្រជា​នេសាទ ដែល​មាន​មុខរបរ​អូស​លៀស ចិញ្ចឹម​គ្រួសារ ចំនួន ២៨​នាក់ តំណាង​ឲ្យ​គ្រួសារ​នេសាទ មានមុខ​របរ​អូស​លៀ​សទាំង​១០០​គ្រួសារ នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​នាំគ្នា​មក​សុំ​ការជួយ​អន្តរាគមន៍​ពី អាជ្ញាធរ​ខេត្ត​សៀមរាប នៅពេល​ដែល​ក្រុមចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាទ បាន​កំពុង​អនុវត្ត​ការបិទ​នេសាទ​គ្រប់​ប្រភេទ​នៅ​បឹង​ទន្លេសាប នៅ​មុខ​សាលាខេត្ត​សៀមរាប ត្រូវ បាន​លោក​នាយករង រដ្ឋបាល​សាលាខេត្ត អញ្ជើញ​បងប្អូន​ធ្វើការ​ជួប​សំណេះសំណាល ជា​លក្ខណៈ​គ្រួសារ​ខ្មែរ​មួយ ។​

​តាម​ការបញ្ជាក់​ពី​តំណាង​ប្រជា​នេសាទ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ការនេសាទ​អូស​លៀស​នេះ ពួកគាត់ បាន​បន្ត​មុខរបរ​នេះ​ពី​ឪពុកម្តាយ យាយ​តា​របស់​ពួកគាត់​ជា​យូរលុង​មកហើយ ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រួសារ ។ តែ​នៅ​ថ្ងៃទី ២៥ ខែ​មករា ឆ្នាំ​២០២៥​នេះ ត្រូវបាន​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​ជលផល និង អាជ្ញាធរ​មូលដ្ឋាន ស្រុក ឃុំ បាន​ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ ដល់​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់​ឃ្លាំង មិនឲ្យ​ចេញទៅ​ប្រកប​របរ​នេសា​ទដូច​មុនៗ​នោះឡើយ ដែល​ធ្វើឲ្យ​ពួក គាត់​ព្រួយបារម្ភ គ្មាន​អ្វី​ចិញ្ចឹម​ជីវិត​ទៅ​មុខ​ទៀត​ឡើយ​។ ដោយ​ការងារ​របរ​នេសាទ​នេះ ជា​ស្រែ​ភ្លឺ​របស់​ពួកគាត់​ប្រចាំថ្ងៃ និង បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ការសិក្សា​របស់​កូនៗ​ពួកគាត់ ។​

​ក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចំណាន នាយករង​នាយក​រដ្ឋបាល​សាលាខេត្ត​នា​ឱ​កាលនោះ ក៏​បាន​សម្តែង​ពី​ការ​ទុក្ខ ព្រួយ​របស់​បងប្អូន​ប្រជា​នេសាទ ដែល​មាន​មុខរបរ​អូស​លៀស​ចិញ្ចឹមជីវិត ដែល​បាន​បន្ត​តំណ​រតៗ​គ្នា​មក ។ ក្នុងនោះ​ដែរ​លោក​បាន​គូសបញ្ជាក់ថា ធនធាន​បឹង​ទន្លេសាប​យើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់តែ​បាត់បង់​ពពួក​មច្ឆា​មួយចំនួន ព្រមទាំង ព្រៃ​លិច​ទឹក​ជាដើម ។ លោក​បាន​បន្តទៀតថា យោង​តាម​ការបញ្ជាក់រ​បស់​មន្ត្រី​ជំនាញ​បានឲ្យដឹងថា ចំពោះ​ការនេសាទ អូស​លៀស​នៅក្នុង​បឹង​ទន្លេសាប​នេះ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប ធ្វើឲ្យ​បាត់បង់​ទីជម្រក​ត្រី​ពង់​និង ធ្វើឲ្យ​ផ្ទៃទឹ​កបាត​ទន្លេប្រកប​ទៅ​ជាតិពុល​ទៀតផង ។ ម្យ៉ាង​ចំពោះ​ការនេសាទ​អូស​លៀស​នេះ មាន​ទំហំ​ធំធេង​ខុសប្លែក​ពី​មុន ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ​ធ្វើ​ការអូសទាញ ដែល​ធ្វើឲ្យ​ការកកើ​តនៃ​លៀស​ធំធាត់​មិនទាន់ ទៅតាម​តម្រូវការ​របស់​យើង​ឡើង ។ ចំពោះ​ការនេសាទ​លៀស​នេះ ក៏​ធ្វើឲ្យ​អន្តរាយ​ពូ​ជលៀស​ក្នុង​បឹង​ទន្លេសាប ដោយ​ការនេសាទ​នេះ​មិន​ត្រឹម​បំពេញ​តម្រូវការ​របស់​មនុស្ស​នោះ​ទេ ថែមទាំង​យក​ទៅ​ធ្វើ​ជា​ចំណី​សត្វ​ទៀតផង ។ ម្យ៉ាងទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​អំពី​ការនេសាទ​ហួសប្រមាណ​ដែល​អាច​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ការនេសាទ​បែប​ពាណិជ្ជកម្ម​លើ​បឹង​ទន្លេសាប​ត្រូវបាន​ហាមឃាត់ ក្នុង​គោលបំណង ដើម្បី​ស្តារ និង ជម្រុញ​ការអភិរក្ស ធនធានធម្មជាតិ​បឹង​ទន្លេសាប​ផង​ដែរ​។​

​ក្នុងនោះ លោក ស៊ុន ចំណាន ក៏​បាន​ធ្វើ​ការណែនាំ និង​ផ្តល់​នូវ​គំនិតល្អៗ​មួយចំនួន ដល់​បងប្អូន​ប្រជា​នេសាទ ត្រូវ​ចេះ​ធ្វើ​ការកែប្រែ​ខ្សែជីវិត និង សេដ្ឋកិច្ច​រស់នៅ​របស់​បងប្អូន ចេញផុត​ពី​ការនេសាទ មក​ប្រកប​របរ​ផ្សេងៗ មិន​ត្រូវ​ពឹងផ្អែក​ទៅ​ការនេសាទ​មួយ​មុខ គឺ ត្រូវធ្វើ​ការបណ្តុះ បណ្តាល​កូនចៅ ឲ្យបាន​សិក្សា​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ ដើម្បី​កសាង​អនាគត​ឲ្យ​ពួកគាត់​ជៀត​ផុត​ពី​តំណរ​ក្នុងការ​ធ្វើ​នេសាទ​នេះ ។ លោក​បាន​បញ្ជាក់ថា រាល់​សំណូមពរ​របស់​បងប្អូន​ដែល​បាន​លើកឡើង​នេះ លោក​នឹង​ដាក់​ជូន​គណៈ អភិបាលខេត្ត ធ្វើ​ការដោះស្រាយ ពី​ទុក្ខ​កង្វល់​របស់​បងប្អូន ។ ម្យ៉ាង​ទៀត​នៅពេល​ខាងមុខ​នេះ ក្រុមការងារ​ខេត្ត ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត នឹង​ចុះ​ជួប​បងប្អូន​ដោយផ្ទាល់​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.