ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី គន់ គីម និង​ឯកឧត្តម ​ឌិ​ត ទីណា ចុះ​ជួប​សំណេះសំណាល​ជាមួយ​កសិករ និង​ផ្សព្វផ្សាយ​ពី​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប នៅ​ខេត្ត​បាត់ដំបង

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី គន់ គីម និង​ឯកឧត្តម ​ឌិ​ត ទីណា ចុះ​ជួប​សំណេះសំណាល​ជាមួយ​កសិករ និង​ផ្សព្វផ្សាយ​ពី​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប នៅ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ឯកឧត្តម​សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាកសិករ និង​ផ្សព្វផ្សាយ​ពី​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប នៅ​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

​ក្នុង​ដំណើរ​បេសកកម្ម​នេះ តំណាង​ប្រជាកសិករ​ប្រមាណ​១០០​នាក់​បាន​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប ពាក់ព័ន្ធ​និង​ការខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវ​នៅ​រដូវរ​ប្រាំង និង​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួយ​រក​ដំណោះស្រាយ​សង្គ្រោះ​ស្រូវ ដែល​កំពុង​ខ្វះខាត​ទឹក ស្ថិតនៅ​ភូមិ​ចំនួន​៦ រួមមាន ភូមិ​ព្រៃ​ខ្ពស់ ភូមិ​ម៉ាក់​ឃ្លឿ ភូមិ​តា​ម៉ា​ត ភូមិ​បឹង​ជំ​នៀង ភូមិ​ពោធិ៍ និង​ភូមិ​តា​ហ៊ី ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

​តប​តាម​សំណើរ​របស់​ប្រជាកសិករ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ទទួល​នូវ​សំណើរ​របស់​តំណាង​កសិករ ក្នុង​ការជួយ​រក​ដំណោះស្រាយ​សង្គ្រោះ​ស្រូវ​ជូន​ពួកគាត់ នៅ​រដូវប្រាំង​ដែល​ខ្វះ​ទឹក​ស្រោចស្រព នៅ​ថ្ងៃ​ខាង​មុខ​បន្តទៀត​។ ដោយឡែក រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ប្រជាកសិករ​ទាំងអស់ ត្រូវ​មាន​ដី​យ៉ាងតិច​១,០០០​ហិកតា ដើម្បី​អាច​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប​បាន ដែល​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​អនុវត្ត​មាន​ប្រសិទ្ធភាព ស្រប​តាម​ទស្សនទាន «​មាន​ហូប មានប្រើ មានបាន និង​មាន​រហូត​»​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​សារៈប្រយោជន៍​នៃ​សហគមន៍​កសិកម្ម​ទំនើប ដែល​ជួយ​ប្រជាកសិករ​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​ផលិត​តាមរយៈ​ការ​ភ្ជូរ​ដី​ស្រែ និង​ការទិញ​ធាតុ​ចូល​កសិកម្ម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តម្លៃ​ទាប កាត់បន្ថយ​ថ្លៃដើម មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ មាន​កិច្ចសន្យា​ផលិតកម្ម​ត្រឹមត្រូវ ទទួលបាន​កម្ចី​ការប្រាក់​ទាប មាន​ជំនួយ​បច្ចេកទេស​គ្រប់គ្រាន់​ផលិត​បាន​គុណភាព​ខ្ពស់ និង​មាន​ទីផ្សារ​ពិតប្រាកដ​។​

​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា​ស​ហគ​មន៍​កសិកម្ម​ទំនើប​នេះ នឹង​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​ពី​ក្រសួង​កសិកម្ម ផ្ទាល់ តាមរយៈ​ការសហការ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ និង​ក្រុមការងារ​ជំនាញ ប្រការ​សំខាន់​ប្រជាកសិករ​ត្រូវ​កសាង​ទំនុកចិត្ត​ជាមួយគ្នា ចេះ​សហការ និង​យោគយល់​គ្នា គោរព​តាម​ច្បាប់​លក្ខន្តិកៈ​របស់​សហគម​ន៍​ដែល​បានចែង ដើម្បី​ទទួលបាន​ផលចំនេញ​សេដ្ឋកិច្ច និង​មាន​និរន្តរភាព​យូរអង្វែង​។​

​បន្ថែម​ពី​នេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម ដើម្បី​ពិភាក្សា​គ្នា​ឱ្យបាន​លម្អិត​ពី​គោលការណ៍ និង​អត្ថប្រយោជន៍​នៃ​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប សម្រាប់​យក​ព័ត៌មាន​ចែករំលែក និង​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​ប្រជាកសិករ ឱ្យបាន​យល់​កាន់តែ​ច្បាស់​ពី​ការចូលរួម​ជាមួយ​សហ​គ​មន៍​កសិកម្ម​ទំនើប​នេះ​បន្ថែម​ទៀត​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​បង្កបង្កើនផល ស្រូវប្រាំង នៅ​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​ផងដែរ​។​

​តាមរយៈ​ការចុះពិនិត្យ​ទីតាំង​ផ្ទាល់ ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ឱ្យ​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក និង​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប ជាពិសេស​ការផ្តល់​បច្ចេក​ទេស ពូជ ធាតុ​ចូល​កសិកម្ម សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជា​កសិករ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ​ខ្ពស់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​សុខ លូ ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា ដើម្បី​ណែនាំ​ឱ្យ​បងប្អូន​ប្រជា​កសិករ​បាន​ចូលរួម​ជា​សហគមន៍​កសិកម្ម​ទំនើប​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​មាន​ឱកាស​ទទួលបាន​ប​ច្ចេក​ទេស​ក្នុង​ការបង្កបង្កើន​ផល​កសិកម្ម ដំណាំ​ស្រូវ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ទទួលបាន​ការធានារ៉ាប់រង និង​ការគិតគូ​ជូន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​យកចិត្តទុកដាក់ និង​កក់ក្តៅ​ពី​សំណាក់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រសិនបើ​មាន​បញ្ហា​បច្ចេកទេស​អ្វីមួយ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.