(កំពង់ឆ្នាំង)÷នៅថ្ងៃសៅរ ១២រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ យោងតាមបទបញ្ជារបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយគណៈបញ្ជាឯកភាពរដ្ឋបាលស្រុកក្រុងទាំង៦ ជាប់ដែននេសាទ រួមមានៈ ស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង កម្លាំងចូលរួមសរុបចំនួន ១០៦នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ២៣ គ្រឿង បានចុះប្រតិបត្តិការ រុះរើ រុញបំផ្លាញដុំសម្រាស់ ទទួលបានលទ្ធផលខាងក្រោម៖
សម្រាស់ចំនួន០៦ករណី ស្មើនឹង៦៩កន្លែង ទំហំប្រមាណ ១៥២២៥ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ៣០៥០មែក បង្គោលចំនួន៧០០ ខ្សែប្រវែងប្រមាណ ៦៤៥០ម៉ែត្រ។




