(កំពង់ឆ្នាំង)÷នៅថ្ងៃព្រហស្បិ៍ ១០រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង
រួមមាន៖
+សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់ជលផលកំពង់លែង សហការជាមួយប៉ុស្តិរដ្ឋបាលប្រឡាយមាស រដ្ឋបាលឃុំប្រឡាយមាស ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល. ដោយកម្លាំងចូលរួមចំនួន ១៥នាក់ និងមធ្យោបាយ កាណូត០៣គ្រឿង បានចុះប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មេីសជលផលដូចខាងក្រោម ៖
+ក្រុមទី១៖ សហការណ៍ជាមួយប៉ុស្តិនគរបាលរដ្ឋបាលចុះចលនា និងប្រមូលអាំងវែកទ័រឆក់ត្រី នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ក្នុងនោះប្រជាពលរដ្ឋដែលលួចលាក់រក្សាទុកឧបករណ៍ឆក់ត្រី បានស្ម័គ្រចិត្ត បញ្ឍប់ការនេសាទ និង ប្រគល់ជូនសមត្ថកិច្ចជលផលបានចំនួន ៧ គ្រឿង ។
+ក្រុមទី២៖ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មេីសជលផល បានប្រទះឃើញការធ្វេីនេសាទដោយប្រេីឧបករណ៍ស្បៃមុងនៅចំណុចសោកម៉ោក ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង។
+ក្រុមទី៣៖ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មេីសជលផល បានប្រទះសម្រាស់នៅចំណុចព្រែកតាភោគ ភូមិប្រឡាយមាស ឃុំប្រឡាយមាសស្រុកកំពង់លែង។
*បន្ទាប់មកសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងលទ្ធផលទទួលបានចំនួន២ករណី រួមមាន ៖
-របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ១៨ កន្លែង ប្រវែង ៧៥០ ម៉ែត្រ លូស្បៃមុងចំនួន ២៦គ្រឿង បង្គោលចំនួន ៣៨០ ដេីម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន៤០ គក្រ។
-សម្រាស់ចំនួន០១ករណី ស្មើនឹង ៤កន្លែង ទំហំ ៨០០ ម៉ែត្រការ៉េ បង្គោល៨០ ដេីម ខ្សែប្រវែង២៥០ ម៉ែត្រ មែកសម្រាស់ ២០០ មែក។




