ខេត្តស្វាយរៀង : នារសៀលថ្ងៃទី ២២
ខែ មករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ប៉េងពោធិ៏សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងសហការី អមដំណើរដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងនិងសក្ការីអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្តាប្រឡាយមេមួយខ្សែប្រវែង ៤.២០០ ម៉ែត្រ លាតសន្ធឹងចំនួន បី ភូមិគឺភូមិឫស្សីព្រៃ ភូមិតាស្អាង ភូមិតាជ័យស្ថិតនៅក្នុងឃុំកំពង់ចំឡង ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។
អញ្ជើញចូលរួមនៅក្នុងឱកាសនោះដែររួមមាន លោក ហែម សារិទ្ធអភិបាលនៃគណៈអភិបាល ស្រុក ស្វាយជ្រុំនិងសហការី លោក លោកស្រី មេឃុំកំពង់ចម្លងនិងសក្ការី លោក លោក ស្រីមេភូមិអនុភូមិទាំងបីភូមិព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ…
បានទទួលសមិទ្ធផលថ្មីគឺប្រឡាយមេមួយខ្សែនេះ។
បើតាមប្រសាសន៍របស់ប្រជាពលរដ្ឋយើងទាំងបីភូមិបានឲ្យដឹងថាបើស្រូវចុះថោកឬការលក់ស្រូវបានចំណេញតិចតួចនោះមិនថ្វីទេតែបើស្រូវងាប់ក្នុងស្រែដែលមិនបានទទួលផលនោះទើបជាការខាតបង់ទាំងស្រុង។
នៅពេលនេះប្រឡាយមានទឹកប្រជាពលរដ្ឋបូមទឹកដាក់ស្រែចម្ការច្បារដំណាំយ៉ាងរំភើយ។
ក្នុងនាមប្រជាប្រជាពលរដ្ឋសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលដែលមាន សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុករបស់ប្រជាពលរដ្ឋយើងគ្រប់ច្រកល្ហកគ្រប់ទិសទី ទីណាលំបាកទីនោះមានថ្នាក់ដឹកនាំរបស់យើងចុះទៅដល់ទីនោះដើម្បីអន្តរាគមន៍ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាដូចនាពេលនេះ ។
បើតាមប្រសាសន៍របស់ថ្នាក់ដឹកនាំខេត្តបានប្រាប់អង្គភាពភាសាព័ត៌មានកម្ពុជាអភិវឌ្ឍន៍ឱ្យដឹងថា នឹងមានគម្រោងអភិវឌ្ឍន៍ស្ដារប្រឡាយមួយខ្សែទៀតលាតសន្ធឹង
ពីឃុំកំពង់ចំឡងទៅឃុំចំបក់ស្ថិតនៅក្នុងស្រុកស្វាយជ្រុំបន្តទៀតផងដែរ ៕




