ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​លោក​ឧត្តមសេនីយ៍ទោ ខូវ លី បញ្ជា​កម្លាំង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ទប់ស្កាត់​ឱ្យ​បាន​ការ​លួច​ដុត​កាំជ្រួច ផាវ ឬ​គ្រឿងផ្ទុះ​ផ្សេងៗ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម

​លោក​ឧត្តមសេនីយ៍ទោ ខូវ លី បញ្ជា​កម្លាំង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ទប់ស្កាត់​ឱ្យ​បាន​ការ​លួច​ដុត​កាំជ្រួច ផាវ ឬ​គ្រឿងផ្ទុះ​ផ្សេងៗ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដាក់បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត ត្រូវ​ពង្រឹង​ការគ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​ទប់ស្កាត់​ឱ្យ​បាន​ការ​លួច​ដុត​កាំជ្រួច ផាវ ឬ​គ្រឿងផ្ទុះ​ផ្សេងៗ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ខាងមុខ ជាមួយនឹង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ​។​
​ការ​ថ្លែង​របស់​លោក​ឧត្តមសេនី​យ៍​ទោ ខូវ លី ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ប្រជាជន​ចិន​-​វៀតណាម នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥​។​

​ជា​កិច្ច​ចាប់ផ្តើម​ម​លោកនាយ​ការិយាល័យ​សរុប​ផែនការ​ស្ដីទី បាន​អាន​របាយការណ៍ លទ្ធផល​អនុវត្ត​បាន​ក្នុង​ខែ​មករា ជូន​អង្គប្រជុំ​។​

​នាយ​ការិយាល័យ​សរុប​ផែនការ​ស្ដីទី បាន​អាន​របាយការណ៍​ពី​លទ្ធផល​អនុវត្ត​បាន​ក្នុង​ខែ​មក និង​របាយការណ៍​លោក​ឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង ស្តីពី​ផែនការ​ការពារ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិ​ចិន​-​វៀតណាម និង​មតិ​ចូលរួម​មតិ​ពី​លោក​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ លោក​មេបញ្ជាការ​វរ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក ទាក់ទង​ទៅនឹង លទ្ធផល​អនុវត្ត​ការងារ​នា​ពេលកន្លងមក បញ្ហា​ប្រឈម ដំណោះស្រាយ និង​ការរៀបចំ​ដាក់ចេញ​នូវ​ផែនការ​បន្ត​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​កុំឱ្យ​កើតមាន​ឡើង​រួចមក​។​

​លោក​ឧត្តមសេនីយ៍ទោ ខូវ លី បាន​កោតសរសើ​រកង​កម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការការពារ​សន្តិសុខ សណ្តាប់​សាធារណៈ បម្រើសេវា​ចំ​បាច់​ទូទៅ​បាន​យ៉ាង​ល្អ ម្យ៉ាងវិញទៀត លោកស្នងការ បាន​ណែនាំ​បន្ថែម​ដល់​លោក​ស្នងការរង លោកនាយ​ការិយាល័យ និង​លោក​អធិការ លោក​មេបញ្ជាការ​វរ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការអនុវត្ត​ការងារ និង​រាយការណ៍​ជាប្រចាំ ដើម្បី​សុំ​យោបល់ និង​គោលការណ៍​ក្នុង​ការអនុវត្ត​ការងារ​ឲ្យបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.