ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​អភិបាលខេត្ត​ឧត្តរមានជ័​យ ដឹកនាំ​មន្ត្រី​រាជការ និង​យុវជន ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត

​អភិបាលខេត្ត​ឧត្តរមានជ័​យ ដឹកនាំ​មន្ត្រី​រាជការ និង​យុវជន ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាល​ខេ​ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ស​.​ស​.​យ​.​ក បាន​ដឹកនាំ​មន្ត្រីរាជការ និង​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្ត​ចំនួន​១៧០​នាក់ ចូលរួមបិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ដែល​ត្រូវ​វះកាត់ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចំ​បាច់​ផ្សេងទៀត​។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​អរគុណ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ខេត្ត​ទាំងអស់ ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​ដល់​មន្ទីរពេទ្យ​។ លោក​ថា ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត គឺជា​សកម្មភាព​មនុស្ស​ធម៌ និង​ជា​សិល្បៈការ​ចែករំលែក​នូវ​ក្តី​ស្រលាញ់ដ៏​ធំធេង​សម្រាប់​ជនរងគ្រោះ​ដែល​មាន​តម្រូវការ​ឈាម​ពិតប្រាកដ​។​

​ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែង​លើកឡើង​ទៀត​ថា សកម្មភាព​បរិច្ចាគ​ឈាម នឹង​បង្កើតបាន​នូវ​ទម្លាប់ និង​វប្បធម៌​នៃ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ជំរុញ​ការលើកកម្ពស់​ប្រជាជន​ទូទៅ​ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព ជាមួយ​សេវាកម្ម ជាតិ​ផ្តល់​ឈាម​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្តល់ជូន​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម និង​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​មិន​មាន​ការរើសអើង​ជាតិ​សាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​។​

​ក្រៅពី​សកម្មភាព​នៃ​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម មាន ចាន់​យ៉ាដា ក៏​បាន​អញ្ជើញ​សួរសុខទុក្ខ សំណេះសំណាល ជាមួយ​អ្នកជំងឺ​ដែល​កំពុង​សម្រាល​នៅ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បាន​នាំ​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​អ្នកជំងឺ​ដែលមាន​ជីវភាព​ខ្វះខាត​ផងដែរ​។​

​សូមបញ្ជាក់​ថា ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នាពេលនេះ មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រចាំ​ខេត្ត​ព្រះវិហារ​ចំនួន​១១​នាក់ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ជូ ប៉ូ​នី​ណា សមាជិក​ក្រុមគ្រូពេទ្យ​ស្ម័គ្រ ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រចាំ​ខេត្ត​ព្រះវិហារ និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​១៦​មករា​ខេត្តព្រះវិហារ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រចាំ​ខេត្ត​ឧត្តរមានជ័យ មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក ខេត្ត​ឧត្តរមានជ័យ​។ អ្នកចូលរួម​បរិច្ចាគ​ឈាម​ចំនួន​១៧០​នាក់ អ្នក​ស្ម័គ្រ​បរិច្ចាគ​ឈាម​ចំនួន​១០៥​នាក់ អ្នក​មាន​លក្ខខណ្ឌ​មិន​គ្រប់គ្រាន់​ចំនួន​៦១​នាក់ ចំណែក​ឈាម​ដែល​បូម​បាន​មាន​ចំនួន​៤៤​សាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.