ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ចុះ​ផ្តល់​អណ្តូងស្នប់ បង្គន់​អនាម័យ​ថ្មី ដល់​សហគមន៍​អូរ​ច្រក​ថ្លាង និង​អំណោយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​១០០​គ្រួសា​នៅ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី

កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ចុះ​ផ្តល់​អណ្តូងស្នប់ បង្គន់​អនាម័យ​ថ្មី ដល់​សហគមន៍​អូរ​ច្រក​ថ្លាង និង​អំណោយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​១០០​គ្រួសា​នៅ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង និង​លោកស្រី ម៉េត រ៉ា​វិចិត្រ សុខ លូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង និង​សហការី បាន​ចុះ​ប្រគល់​សំណង់​អនាម័យ​ទឹកស្អាត ជា​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង រួមមាន​៖ អណ្តូងស្នប់​១ កន្លែង ស្ថានីយ៍​លាងដៃ ១​កន្លែង បង្គន់​អនាម័យ​ថ្មី ១​ខ្នង ២​បន្ទប់ ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង​សាលា​សហគមន៍​អូរ​ច្រក​ថ្លាង និង​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ១០០​គ្រួសា នៅ​ឃុំ​ព្រៃ​ត្រឡាច ស្រុករ​យក្ខ​គី​រី ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ មាន​ការចូលរួម​ពី លោក លោកស្រី អនុប្រធាន​សាខា សមាជិក សមាជិកា​គណ​:​កម្មា​ធិ​ការ​សាខា អនុសាខា​ស្រុក យុវជន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា លោកនាយក​សាលា​រៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​សរុប​ប្រមាណ ៣៥០​នាក់ ។​

​លោកស្រី ប៉ិច បូឡែន អភិបាលស្រុក និង​ជា​ប្រធាន​អនុសាខា​ស្រុក​រុក្ខ​គី​រី បានឲ្យដឹងថា សាលា​សហគមន៍​អូរ​ច្រក​ថ្លាង​នេះ ជា​សាលា​ឧបសម្ព័ន្ធ​របស់​សាលាបឋមសិក្សា ហើយ​ពី​មុន​គឺ​សិស្ស​សិក្សា​ក្រោម​សំយាបផ្ទះ របស់​អ្នកស្រុក​ដោយ​មើលឃើញ​ពី​កំណើន​សិស្ស មាន​ការកើនឡើង អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ទស្សនៈ​ពិភពលោក​បាន​សម្រេចរ​ក​ទីតាំង​ជើងភ្នំ​រូង បាន​កសាង​សាលារៀន​មួយ​ខ្នង​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​មាន​ទំហំ ៦​ម​×៨​ម ក្រោយ​មក​ដល់​មើលឃើញ​ការលំបាក​អង្គការ​ខេន និង​អង្គការ​ឆែ​ល​ហ្វាន់​អេឌូ​អូ​បាន​សាងសង់​អគារ​មួយ​ខ្នង​ទៀត​មាន​ពីរ​បន្ទប់ នៅក្នុង​ឆ្នាំ​២០១៧​។​

​បច្ចុប្បន្ន​សាលា​សហគម​ន៍​អូរ​ច្រក​ថ្លាង មាន​អគារសិក្សា​ចំនួន​៣​ខ្នង មាន​៤ បន្ទប់​មាន​សិស្សានុសិស្ស ៦៥​នាក់​ស្រី ៣១ នាក់ មត្តេយ្យ​សិក្សា​មានចំនួន ៣១ នាក់​ស្រី ១៤ នាក់​មាន​គ្រូ​៤​នាក់​ស្រី​៤​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ពោល​គឺ​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​។​

​លោក​ប្រធាន មានប្រសាសន៍ថា សំណង់​អនាម័យ​ទឹកស្អាត​ទាំងនេះ ជា​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង​តាមរយៈ​លោកស្រី ម៉េត រ៉ា​វិចិត្រ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយ​ផ្តោត​លើ ដែល​មាន​តម្រូវការ​ជា​អាទិភាព​អំពី​អនាម័យ​និង​ទឹកស្អាត​។ ការផ្តល់​អណ្តូង​ទឹកស្អាត បង្គន់​អនាម័យ និង​ស្ថានីយ៍​លាងដៃ ទាំងនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជា​ប្រជាពលរដ្ឋ ដើម្បី ឲ្យ​ពួកគាត់​មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​ការលាង​សម្អាត​ដៃ​ក៏​បាន​រួមចំណែក​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​រាតត្បាត​ផ្សេងៗ និង លើក​កំពស់​សុខភាព អនាម័យ ដល់​ក្មួយៗ​សិស្សានុសិស្ស ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃ​សាលារៀន​គោលដៅ​ទាំង ៧ បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​ប​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​សំណង់​អនាម័យ​ទឹកស្អាត​ថ្មី ជា​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ហើយ​សូម​ប្តេជ្ញា​ថែរក្សា​សមិទ្ធផល​នេះ​ឱ្យបាន​គង់វង្ស យូរអង្វែង តទៅ​។​

​ដោយឡែក​គ្រួសារ​ងាយ​រងគ្រោះ​មាន​ជន​ចាស់ជរា ជន​មាន​ពិការភាព និង​គ្រួសារ​ក្រីក្រ​ចំនួន ១០០​គ្រួសារ មកពី​ភូមិ​រូង​១ ឃុំ​ព្រៃ​ត្រឡាច ដោយ​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ផងដែរ ។ ក្នុងនោះ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏​ទទួលបាន​ថវិកា​ពី​លោក​ប្រធាន និង លោកស្រី​មួយចំនួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.