ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិនិត្យមើល​វឌ្ឍនភាព​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពិនិត្យមើល​វឌ្ឍនភាព​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ពិនិត្យមើល វឌ្ឍនភាព​ការ សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​ការសាងសង់​វិមាន​ស្តូប​ឈ្នះ​-​ឈ្នះ បាន​មាន​ប្រសា​ន៍​លើកឡើងថា​៖ ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ​-​ឈ្នះ គឺជា​សំណង់​ស្ថាបត្យកម្ម​មួយ​រំលេច​ពី​អត្តសញ្ញាណ​នៃ​កតញ្ញុតា​ធម៌ ការដឹងគុណ​ដល់​គុណបំណាច់​នយោបាយ​ឈ្នះ​-​ឈ្នះ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព ខណៈ​រដ្ឋាភិបាល​កំពុង​សាងសង់​ស្តូប​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ទីតាំង ៣ ផ្សេងទៀត បន្ទាប់​ពី​ភ្នំពេញ គឺ​កោះកុង អន្លង់វែង និង​ប៉ៃលិន ដែល​ជា​ប្រតិបត្តិ​ករ​ការទូត​សន្តិភាព ដើម្បី​ផ្សព្វផ្សាយ ការធានា​អាយុជីវិត ការធានា​អាជីព និង​មុខរបរ និង​ការធានា​កម្មសិទ្ធិឯកជន​ដល់​កម្លាំង​សមាហរណកម្ម​ភាគី​ខ្មែរក្រហម​។​

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ «​នយោបាយ​ឈ្នះ​-​ឈ្នះ បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត តំបន់​អសន្តិសុខ ចម្ការមីន ដែល​មនុស្ស​គ្រប់គ្នា​ភ័យខ្លាច ទៅ​ជា​ប្រទេស​មាន​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​» ដូច្នេះ នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ពិតជា​ផ្តល់​ផលប្រយោជន៍​ធំធេង​សម្រាប់​ជាតិ​កម្ពុជា​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយជា​ខ្សែ​ចរន្ត​ក្នុង​នយោបាយ​ជាតិ ជា​គោលដៅ​អភិវឌ្ឍន៍​អតីត​តំបន់​សមរភូមិ​ទៅ​ជា​ទី​ស្ថាន​សុខ​ដុម​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​រំលឹកថា​៖ រយៈពេល​ជិត ៣០ ឆ្នាំ​កន្លងទៅនេះ មិនមែន​ជា​ការវាយតម្លៃ​ខ្ពស់ និង​ជ្រុលនិយម​ទេ តែ​ជា​សច្ចភាព​ពិត​នាំមក​នូវ​សន្តិភាព​ពេញលេញ ខណៈ​អង្គការសហប្រជាជាតិ​ចំណាយ​ប្រាក់​អន្តរាគមន៍ ២ ពាន់​លាន​ដុល្លារ​ក៏​មិនទាន់​បាន​សន្តិភាព ដូច្នេះ​ការសាងសង់​ស្តូប​អនុ​ស្សាវ​រី​នយោបាយ​ឈ្នះ​-​ឈ្នះ បន្ថែម​ទៀត​នៅ​ទីតាំង​អតីត​តំបន់​រឹងមាំ​របស់​ខ្មែរក្រហម​នេះ គឺជា​ការ​ចារឹក​ប្រវត្តិសាស្ត្រ ដើម្បី​ឱ្យ​អ្នកជំនាន់ក្រោយ​បាន​សិក្សា​ពី​បទពិសោធន៍​ដ៏​ជូរចត់​ពី​អតីតកាល ជាពិសេស​ចារឹក​នូវ​ភ័ស្តុតាង​សម្រាប់​ខ្មែរ​តទៅ​អនាគត ឱ្យ​ចង​ចាំ​ថា សង្គ្រាម វា​ងាយ​នឹង​ឆាបឆេះ ប៉ុន្តែ​ការកសាង​សន្តិភាព​គឺ​ពិបាក ហើយ​ត្រូវការ​ឆន្ទៈ​នយោបាយ​រឹងមាំ អ្នកដឹកនាំ​រឹងមាំ និង​ច្បាស់លាស់ ទើប​អាច​ស្វែងរក​សន្តិភាព​បាន​។​

​សូមបញ្ជាក់​ថា​៖ ការសាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិតនៅ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ២៦០០០​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​អនុគណៈ​កម្មា​សាងសង់ និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​៕
​ដោយ សេន ត​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.