បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹង អនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុិន ដូនី នាយផ្នែកទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង ចេញធ្វើការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជនផ្សារនានានិងតាមដងផ្លូវសំខាន់ៗដែរមានការកកស្ទះនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃចន្ទ ទី២០ខែមករា ឆ្នាំ២០២៥។
បន្ថែមពីលេីនេះទៀងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់តាំង កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៏នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយតាមទីផ្សារនិងទីប្រជុំជនតានិងបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនឹងតាមដងផ្លូវសំខាន់ៗដែរមានការកកស្ទះដឹកនាំដោយលោកវរសេនីយ៍ត្រី សុិន ដូនី នាយផ្នែកទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា លោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំង នាយ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្ត្រី សណ្ដាប់ធ្នាប់ចរាចរណ៍រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងកម្លាំងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍និងចុះណែនាំដល់បងប្អូនអជីវករអ្នកលក់ដូរនៅចំណុចផ្សារសមាគមដីថ្មីនិងផ្សារត្រីប៉ោយប៉ែត និងផ្សារអគ្គថ្មី ផ្សារកណ្ដាលរួមទាំងផ្សារកណ្ដាលនឹងផ្សារកូនដំរីនិងតាមដងផ្លូវសំខាន់ៗមួយចំនួន អោយលក់ដូរឱ្យមានរបៀបរៀបរយ រៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ សាធារណៈនឹងជុំវិញផ្សារ នានា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ ចេញធ្វើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូជាតិលេខ ៥និងតាមទីផ្សារទីប្រជុំជននិងដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត វបញ្ចៀសការកកស្ទះ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ បោនភក្ត្រា អធិការរង ទទួលផែនការងារ សណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ បោនភក្ត្រា អធិការរង ទទួលផែនការងារ សណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖នៅព្រឹក ថ្ងៃចន្ទ ទី២០ខែមករាឆ្នាំ២០២៥
យោងតាមបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោ ភក្ត្រា ធិការរង ទទួលផែនការងារ សណ្ដាប់ធ្នាប់ជនអាចរណ៍ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់កម្លាំងផ្នែកសម្រាប់ធ្នាប់ចរាចរណ៍ចេញធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជនក្នុងក្រុងប៉ោយប៉ែតតាមគោលដៅដូចខាងក្រោម៖១-គោលដៅរង្វង់មូលមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
២- ស្តុបអេស៊ីលីដា ស្ថិតតនៅក្នុងភូមិបាលេលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣-ស្តុបផ្សារកណ្តាល ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤.ចំណុចផ្សារត្រី នឹងផ្សារអគ្គថ្មី ស្ថិតនៅក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៥.ផ្សារសមាគមន៍ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសូមបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរដាក់គោរពតាមការណែនាំរបស់កម្លាំងនគរបាលផ្នែកសម្រាប់ធ្នាប់ចរាចរណ៍ផងដាក់លក់ដូរឲ្យមានរបៀបរៀបរយកុំដាក់អីវ៉ាន់លើចិញ្ចើមផ្លូវធ្វើឲ្យមានការកក់ស្ទះតាមផ្លូវជុំវិញផ្សារឬតាមដងផ្លូវសំខាន់ៗនានា ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបើកបរម៉ូតូឬមួយរថយន្តពិបាកធ្វើដំណើរការពារដើម្បីជៀកសវាងមានគ្រោះថ្នាក់ចរាចរណ៍ ណាមួយកើតឡើងជាយថាហេតុ៕
ដោយ៖លោកចាន់ ពុធ





































