ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​

​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ប្រធាន​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក នៃ​ខេត្ត​ក្រចេះ​, ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​មន្ត្រី​នៃ​រដ្ឋបាល​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព​ជុំវិញ រដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធ ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាលក្រុង ស្រុក មេឃុំ​ចៅសង្កាត់ ស្មៀនឃុំ សង្កាត់​នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ សង្កាត់ និង​អ្នកពាក់ព័ន្ធ​ចំនួន​៤៧៩​នាក់​។​

​ឯកឧត្តម វ៉ា ថន បានឱ្យដឹងថា សន្និបាត​បាន​ដំណើរការ​រយៈពេល​ពេញ ២​ថ្ងៃ ប្រព្រឹត្តទៅ​តាម​កម្មវិធី​ដូចខាងក្រោម​៖ វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​», ការពង្រឹង​គុណភាព​សេវា​សុខាភិបាល​, ការលើកកម្ពស់​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ការគ្រប់គ្រង​តំបន់​ការពារ​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​, ការរៀបចំ និង​គ្រប់គ្រង​នគរូបនីយកម្ម សំណង់ ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ
​និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​, ការចូលរួម​អនុវត្ត​វិធានការ​គន្លឹះ​ទាំង​៣ នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​។​

​ការអនុវត្ត​គោល នយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ឆ្នាំ​២០២៤ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កម្លាំង​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​យ៉ាង​សកម្ម​ដោយ​បាន​រៀបចំ​ផែនការ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​អំពី​លក្ខណៈ​ស​ម្ប​តិ្ត​ទាំង​៧​យ៉ាង​នៃ​គោលនយោបាយ «​ភូមិ​- ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» បាន​ចំនួន​៥.២២៨​លើក មាន​អ្នកចូលរួម​សរុប ១៦៩.៥៦៩​នាក់ ស្រី ៩០.៤០១​នាក់​។​

​ជា​លទ្ធផល​ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បាន​ចំនួន ៨៤​លើក និង​បទល្មើស​គ្រឿងញៀន​ចំនួន​១៦៣​លើក ល្បែងស៊ីសង​ខុសច្បាប់​ចំនួន ៥៩​លើក ក្មេង​ទំនើង​បាន​ចំនួន ៤៤​លើក​។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៧៧​ករណី ការផ្ដល់សេវា​សាធារណៈ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​បាន​ចំនួន ២១.៨៦៦​នាក់ ស្រី ១១.៣៧៦​នាក់​។ មកដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ប្រើប្រាស់​ចំនួន ៣០៥.១៦៥​នាក់ លើ​៣១១.៨០៥​នាក់ (​ផែនការ​បន្ថែម​ឆ្នាំ​២០២៥ ចំនួន ៦.៦៤០​នាក់​)​។​

​ការផ្ដល់​សេវា​សុខាភិបាល ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ដោយ​បាន​ពង្រឹង​ជាប់​ជា​ប្រចាំ​លើ​ការផ្ដល់សេវា ដែល​បាន​បង្កើត​នូវ​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ និង​ការដាក់ចេញ​អនុវត្ត​គោល នយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​សុខាភិបាល​កាន់តែ​មាន​ប្រជាប្រិយភាព និង​មាន​ការ​សាទរ​ពេញចិត្ត ជាខ្លាំង​។ មន្ត្រី​ផ្ដល់​សេវា​ប្រចាំការ ២៤​ម៉ោង​/២៤​ម៉ោង ហើយ​អ្នក​ទទួល​សេវា​ត្រូវបាន​កាត់បន្ថយ​ការចំណាយ​ថវិកា ការយកចិត្តទុកដាក់​ពិនិត្យ និង​ថែទាំ​អ្នកជំងឺ និង​ការ​ចេញ​ថ្លៃ​សេវា​ព្យាបាល​ជំនួស​ពី​រាជរដ្ឋាភិបាល​តាមរយៈ ប​.​ស​.​ស បណ្ណ​មូលនិធិ​សមធម៌​រួមជាមួយ​នឹង​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​ក្រីក្រ មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​

​ជា​លទ្ធផល​ឆ្នាំ​២០២៤ អ្នកជំងឺ​ចូល​សម្រាក​មន្ទីរពេទ្យ​មាន​ចំនួន ៣២.៤៦៣​នាក់ និង​អ្នកជំងឺ​មក​ពិគ្រោះ​ចំនួន ១៧២.៩៣១​នាក់ និង​ការចុះពិនិត្យ​ជំងឺ​នៅ​តាម​ក្រុង ស្រុក បាន​ចំនួន​៤​លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ចំនួន ២.៨០៦​នាក់ ស្រី ១.៦៩៤​នាក់​។​

​ការលើកកម្ពស់​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
​ឆ្នាំ​២០២៤ ដំណាំ​ស្រូវ​ដាំ​ដុះ​សរុប​ចំនួន ៧៤.៦៨៨​ហិកតា ស្មើនឹង ១០២,៩២% ទទួលបាន​បរិមាណ​ផល​ស្រូវ​សរុប ២៣៨.២៣៤ តោន​ច្រើន ជាង​ឆ្នាំ​២០២៣ ចំនួន ៥៧.១៧០​តោន និង​សល់​ស្រូវ​សម្រាប់​នាំ​ចេញ​ចំនួន ៦៨.៦៨១​តោន​។ ដំណាំ​សា​វប្បកម្ម​រួម​មាន​បន្លែ​គ្រប់​ប្រភេទ និង​ប៉ិក​គក់​ចំនួន ១.៣៧ ៨ ហិកតា ស្មើនឹង ១៣៩,២៣% ទទួលបាន​បរិមាណ​សរុប ១១.០៧៣​តោន និង​ដំណាំ​ឧស្សា​ហ ក​ម្មរយៈ ពេល​ខ្លី​រួមមាន​៖ ពោត​ក្រហម ពោត​ស ដំឡូង​មី អំពៅ ដំឡូងជ្វា ដំឡូង​គរ​សណ្តែកបាយ ល្ង សណ្តែក សៀង និង​សណ្តែកដី​ចំនួន ១០០.៦៤៩​ហិកតា ស្មើនឹង ១០៧,៦១% ទទួលបាន​បរិមាណ​ផល​សរុប ១.៨៤៨.៥៥៣​តោន​។​

​សត្វ​ចិញ្ចឹម​រួមមាន សត្វ​គោ ក្របី ជ្រូក និង​សត្វ​ស្លាប​សរុប​ចំនួន​៧៩០.៧៥២​ក្បាល បាន​ចុះ​ចាក់​វ៉ាក់សាំង​សរុប ១៤៨.៦៩១​ក្បាល​។ សហគមន៍​ព្រៃឈើ​មាន​ចំនួន ៥៦​សហគមន៍​លើ​ផ្ទៃដី ៧៧.៧៨៣​ហិកតា សហគមន៍​ព្រៃឈើ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំនួន ៣៩​សហគមន៍​លើ​ផ្ទៃដី ៥៦.២៥៨​ហិកតា និង​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​បាន​ដាំ​ដុះ​កូន ឈើ​សរុប​ចំនួន ២.២៣៤​ដើម​។ បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដី​ព្រៃឈើ​បាន​ចំនួន ៥៦​ករណី បាន​ដកហូត​វត្ថុតាង និង​សម្ភារ​មួយចំនួន​។ លើ​ការងារ​ជលផល​សហគម​ន៍​នេសាទ ចំនួន ៦៨​សហគមន៍​មាន​សមាជិក​ចំនួន ១៦.០៩៧​នាក់ ។ ផល​នេសាទ​សរុប​ចំនួន​៤.

៩៦៦,៧​តោន​។ បង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន ២៩​លើក​ស្មើនឹង ៦១​ករណី ដោយ​បាន​ដកហូត​វត្ថុតាង និង​សម្ភារ​មួយចំនួន​។​

​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ការគ្រប់គ្រង​តំបន់​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន វិស័យ​ទេសចរណ៍ បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ខេត្ត និង​បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សហគមន៍​ទេសចរណ៍ តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តាមរយៈ​ការផ្តល់​ឱកាស​ការងារ មុខរបរ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​។ ឆ្នាំ​២០២៤ ខេត្ត​មាន​តំបន់​រមណីយដ្ឋាន ទេសចរណ៍​សរុប ២៤​កន្លែង ជាពិសេស​សក្ដានុពល​សត្វ​ផ្សោត​ទន្លេមេគង្គ បាន​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​ចំនួន ២៤៧.៦៧៤​នាក់ ធៀប​នឹង​ឆ្នាំ​២០២៣ កើន​ចំនួន ១៤.២១៣​នាក់ ស្មើនឹង ៦,០៨%​។​

​លើ​ការងារ​ការគ្រប់គ្រង​តំបន់​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​ខេត្ត មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦​កន្លែង លើ​ផ្ទៃដី​ចំនួន​២៨៣.១៨០​ហិកតា រួមមាន​៖ ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​, ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ដែន​ជម្រក​សត្វព្រៃ ព្រែក​ប្រសព្វ​, ដែនជម្រកសត្វព្រៃ​សំបូរ​, តំបន់​ប្រើប្រាស់ ច្រើនយ៉ាង​សរសរ​ស្តម្ភ​សត្វ​តោ​, ដែនជម្រកសត្វព្រៃ​លំផាត់​។​

​ការរៀបចំ និង​គ្រប់គ្រង​នគរូបនីយកម្ម ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រច​បាន​រួម​មាន​៖ ការកសាង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​ក្រចេះ បាន​អនុវត្ត​ចប់សព្វគ្រប់​រង់ចាំ​ការ​សម្រច​ពី​ថ្នាក់​ជាតិ ផែនការ​រៀបចំ​ដែនដី​ខេត្ត​បាន​រៀបចំ​រួចរាល់​រង់ចាំ​ការអនុម័ត​។ ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការដ្ឋាន​សាងសង់​គ្មាន​លិខិតអនុញ្ញាត​ចំនួន ៧០​ការដ្ឋាន​។ ការងារ​សំណង់​ចេញ​លិខិតអនុញ្ញាត​សរុប ៦២​គម្រោង ចេញ​ដោយ​ក្រសួង​ចំនួន ៥​គម្រោង រដ្ឋបាល​ខេត្ត​ចំនួន ១៨​គម្រោង និង​រដ្ឋបាល​ក្រុង ស្រុក​ចំនួន ៣៨​គម្រោង លើ​ផ្ទៃក្រឡា​សរុប ៦១៧.៧៤៦​ម៉ែត្រ​ការេ​។​

​ការចុះបញ្ជី​ដីធ្លី​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ នៅ​ឆ្នាំ​២០២៤ សម្រេច​បាន​ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​បានប្រកាស​តំបន់ វិនិច្ឆ័យ​ចំនួន ១៤៥​ភូមិ វាស់វែង​បាន​ចំនួន ៨០.៧៧០​ក្បាលដី គូស​ក្បាលដី​បាន​ចំនួន ៨០.២០២​ក្បាលដី និង​ចែក​បណ្ណ​ក​ម្មសិ ទ្ធិបាន​ចំនួន​១៣.៤៨៨​បណ្ណ​។​

​លើ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ទំនាស់​ដីធ្លី​នៅ​ថ្នាក់​ខេត្ត​មាន​សំណុំរឿង​សរុប​ចំនួន ១២៦​ករណី បាន​ដោះស្រាយ​បញ្ចប់​បាន​ចំនួន ៤៧​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន ៧៩​ករណី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.