ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ការដ្ឋាន​សាងសង់​អគារ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែត សម្រេចបាន​៤៥​ភាគរយ ដែល​ជា​អំណោយ​របស់​ឧបនាយករដ្ឋមន្ដ្រី ស សុខា

ការដ្ឋាន​សាងសង់​អគារ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែត សម្រេចបាន​៤៥​ភាគរយ ដែល​ជា​អំណោយ​របស់​ឧបនាយករដ្ឋមន្ដ្រី ស សុខា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥​នេះ លោកស្រី ស ចេង ម្ដាយបង្កើត​លោក​ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត អមដំណើរ​ដោយ​លោកស្រី ស សឿន និង​លោកស្រី សំរិទ្ធ ដាលីន ដែល​ត្រូវជា​ម្ដាយធំ និង​ភរិយា​លោកនាយ​ប៉ុស្តិ៍ បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ការដ្ឋាន​សាងសង់​អគារ​ស្នាក់នៅ​របស់​មន្ត្រី និង​បន្ទប់​ធ្វើការ​រដ្ឋបាល ដែលជា​អំណោយ​របស់​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ភរិយា ដែល​មាន​ទីតាំង​នៅ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​សម្រេច​បាន​ប្រហែលជា​៤៥​ភាគរយ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី ស សឿន និង​ភរិយា​លោក​ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បាន​នាំយក​នូវ​អំណោយ​មួយចំនួន​ចែកជូន​ដល់​ក្រុមការងារ​ដែល​បាន​និង​កំពុង​ធ្វើ​ការសាងសង់​អគារ​ចំនួន​៣៩​នាក់ ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​៥០,០០០​រៀល​, មី​១​កេស​, ទឹកក្រូច​១​យួរ និង​ទឹក​សុទ្ធ​១​យួរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.