ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម តាន់ ស្រ៊ី ដា​តូ ចូ​ហារិ ប៊ិន អាប់​ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភា​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម តាន់ ស្រ៊ី ដា​តូ ចូ​ហារិ ប៊ិន អាប់​ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភា​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម Tan Sri Dato Johari bin Abdul និង​គណៈប្រតិភូ និង​សំដែង​នូវ​ក្តីរីករាយ​ដែល​ជួប​មិត្ត​ចាស់​សាជាថ្មី បន្ទាប់​ពី​ជំនួប​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​។ សម្តេច​តេជោ បាន​លើកឡើង​ថា ការចាកចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី នៅពេល​ដែល​សម្តេច​មាន​ប្រជាប្រិយភាព​ខ្ពស់បំផុត និង​មាន​កម្លាំង​រឹងមាំ គឺជា​ការ​ប្តូរ​នឹង​សន្តិភាព​រយៈពេល​វែង និង ចៀសវាង​បញ្ហា​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​រយៈពេល​ជាង​៥០០​ឆ្នាំ​កន្លង​ទៅ​ដែល​កើតមានឡើង​នូវ​ចលាចល​នៅ​ពេល​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម​ប្រធានរដ្ឋសភា​ម៉ាឡេស៊ី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ទទួល​ជួប​ឯកឧត្តម និង​គណៈប្រតិភូ ឯកឧត្តម បាន​លើកឡើង​ថា នេះ​គឺជា​ជំនួប​ដែល​ឯកឧត្តម រំពឹង​យូរហើយ​, សម្តេច​តេជោ គឺជា​រដ្ឋបុរស​ដ៏​ល្បីល្បាញ (Legend) ដែល​ថ្នាក់​ដឹកនាំ​នៅ​លើ​ពិភពលោក​គួរ​យក​គំរូ​តាម​។ សម្តេច បាន​បូជា លះបង់​យ៉ាង​ធំធេង និង​ជា​មគ្គទ្ទេសក៍​ឆ្នើម ក្នុង​បុព្វហេតុ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ជា​ធ្លុង​មួយ នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រហូតមកដល់​បច្ចុប្បន្ន​។ ធៀប​នឹង​ឆ្នាំ​២០០០ ដែល​ឯកឧត្តម​បាន​មក​កម្ពុជា ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​នូវ​ភាព​ស្ងប់ស្ងែង អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដែល​សមិទ្ធផល​ទាំងនេះ​មិនអាច​កើត​មាន​ឡើយ ប្រសិនបើ​គ្មាន​គំនិត​ផ្តួចផ្តើម និង​មគ្គទ្ទេសក៍​ដ៏​ឆ្លើម​របស់​សម្តេច​តេជោ​។ ឯកឧត្តម ចង់​ឱ្យ​ថ្នាក់ដឹកនាំ និង​យុវជន​អាស៊ាន​ជំនាន់​ក្រោយ ធ្វើការ​សិក្សា​និង​ឈ្វេងយល់​អំពី​គំរូ​វីរភាព និង​ស្នាដៃ​របស់​សម្តេច​តេជោ ដែល​ជា​ថ្នាក់ដឹកនាំ​គំរូ និង​គួរឱ្យ​គោរព​នៅ​អាស៊ី​អាគ្នេយ៍​។ ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការផ្លាស់ប្តូរ​អ្នក​បន្តវេន​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។ តាមរយៈ​ជំនួប​កាលពី​ឆ្នាំមុន ឯកឧត្តម ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ថា​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​វ័យក្មេង​ប្រកប​ដោយ​ភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និង​ថាមពល​។ ឯកឧត្តម បាន​គូសបញ្ជាក់​ផងដែរ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន ម៉ាឡេស៊ី ចង់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នា​នា នៅក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ធនាគារ … ជាពិសេស ការផ្លាស់ប្តូរ មិន​ត្រឹមតែ​កម្រិត​សមាជិក​-​សមាជិកា​សភា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរ​និស្សិត​ផងដែរ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ម៉ាឡេស៊ី​។

​ឯកឧត្តម​ប្រធានរដ្ឋសភា បានលើកឡើង​បន្ថែមថា អាស៊ាន​គួរតែ​រីក​ចំ​ម្រើ​ន​ជាមួយគ្នា ព្រោះ​អាស៊ាន មាន​ទាំង​ប្រជាជន ថវិកា ទ្រព្យ និង​ការយោគយល់​អាធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​ក្រុម (block) ប្រជាជាតិ​តែមួយ និង​តម្រូវ​ឱ្យ​យើង​កសាង​នូវ​ទំនុកចិត្ត សាមគ្គី​គ្នា​ធ្លុង​មួយ ក្នុង​ការរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយគ្នា ក្នុងនាម​ជា​អ្នកជិតខាង​ល្អ​។ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​បន្តថា តាងនាម​ឱ្យ​រដ្ឋសភា​ម៉ាឡេស៊ី ឯកឧត្តម ទន្ទឹង​រង់ចាំ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ពង្រឹង​សន្ទុះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទំនាក់ទំនង​អាស៊ាន​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានរដ្ឋសភា ចំពោះ​ការលើកឡើង​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​វឌ្ឍនភាព​ក្នុង​អាស៊ាន ជាពិសេស ការវាយតម្លៃ​ខ្ពស់​លើ​តួនាទី​របស់ សម្តេច​។ សម្តេច​តេជោ ក៏​បាន​ចែករំលែក​ពី​ការលំបាក​ពី​អតីតកាល​ដែល​កម្ពុជា​បាន​ឆ្លងកាត់ និង​ក្រោម​ការដឹកនាំ​របស់​សម្តេច កម្ពុជា​អាច​សម្រេចបាន​នូវ​ការឯកភាព​គ្នា សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៥០០​ឆ្នាំ​ចុងក្រោយ​នេះ​។ ឆ្លៀត​ឱកាស​នេះ សម្តេច​តេជោ បាន​សម្តែង​នូវ​ការចូលរួម​អបអរសាទរ ដែល​ម៉ាឡេស៊ី ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើ​ក​ទី ៤៦ និង​៤៧ និង​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​តែងតាំង សម្តេច​តេជោ ជា​ទីប្រឹក្សា​លើ​កិច្ចការ​អាស៊ាន ដែល​នេះ​គឺ​កិត្តិយស​ដ៏​ធំធេង​សម្រាប់​សម្តេច​។ សម្តេច​តេជោ ក៏​បាន​រំឭក​អំពី​ទំនាក់ទំនង​ល្អ​រវាង​សម្តេច និង ឯកឧត្តម Dato Seri Anwar bin Ibrahim តាំងពី​ឆ្នាំ​១៩៩៥​។ នា​ឆ្នាំ​២០២៣ ឯកឧត្តម Dato Seri Anwar bin Ibrahim បាន​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងការ​ធ្វើ​សុខុ​ដុមនីយកម្ម​រវាង​សាស​នានៅ​កម្ពុជា​។ សម្តេច​តេជោ មាន​សេចក្តី​រីករាយ​ដោយ​បាន​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការកើនឡើង ជាពិសេស ការផ្លាស់ប្តូរ​យ៉ាងច្រើន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​។ នៅក្នុង​ក្របខណ្ឌ​សភា សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ឯកឧត្តម​ប្រធានរដ្ឋសភា ជា​ប្រធាន​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៦ នៅ​ឆ្នាំ​នេះ និង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម មហាសន្និបាត​អាយ​ប៉ា​នឹង​សម្រេចបាន​ជោគជ័យ​។ ទន្ទឹមគ្នានេះ សម្តេច​តេជោ មាន​ក្តីរីករាយ និង​សាទរ​ចំពោះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​មាន​ការកើនឡើង​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ​។ សម្តេច​តេជោ បាន​បន្ថែមថា ប្រទេស​យើង​ទាំងពីរ គួរ​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យបាន​២​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​…​។

​សម្តេច​តេជោ ក៏​បាន​សង្កត់ធ្ងន់ថា ជំងឺ​កូវី​ដ បាន​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន ឱ្យ​មាន​ការ​ខិត​ជិត​គ្នា ស្រប​នឹង​សុភាសិត «​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​»​។ សម្តេច​តេជោ បាន​បន្ថែមថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) និង អាស៊ី​ប (RCEP) គឺជា​សក្តានុពល​នៃ​ការអភិវឌ្ឍ​អាស៊ាន ឱ្យមាន​សមត្ថភាព​ខ្ពស់ និង ភាពរឹងមាំ ដោយ​អាស៊ាន​មិន​គួរ​ធ្វើ​ជា​ស្មៅ​ឱ្យ​ដំរី​ជាន់​នោះទេ​។ សម្តេច​តេជោ បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ម៉ាឡេស៊ី នឹង​ធ្វើឱ្យ​តំបន់​នេះ​រីកចម្រើន​បន្ថែម​ទៀត និង​ស្នើ​ម៉ាឡេស៊ី ពិចារណា​ផ្តួចផ្តើម​រៀបចំ​យន្តការ​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​ក្នុង​កម្រិត​អាស៊ាន​ជាមួយ​ដៃគូ​ផងដែរ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជូន​ឯកឧត្តម Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជូន ពរ​ឯកឧត្តម Tan Sri Dato Johari bin Abdul និង​គណៈប្រតិភូ មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.