ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​

រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​ឆ្នាំ​២០២៥ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ហើយ​បើ​តាម​គម្រោង​សន្និបាត​នេះ​នឹង​ធ្វើឡើង​រយៈពេល ២​ថ្ងៃ ដោយ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​។​

​សន្និបាត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​៖ *​ទី​១៖ ឆ្លុះបញ្ចាំង​អំពី​លទ្ធផល នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល ខេត្ត ក្នុងនាម​តំណាង​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល ក្នុង​ការថែរក្សា​សន្តិភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ និង សន្តិសុខ​សណ្តាប់ ធ្នាប់​សាធារណៈ ជាពិសេស​ការផ្តល់សេវា​រដ្ឋបាល សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន *​ទី​២៖ ផ្សព្វផ្សាយ​សមិទ្ធផល​នានា​ដែល​រដ្ឋបាល​ខេត្ត​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​សម្រេចបាន ក្នុង​ឆ្នាំ កន្លងមក ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋភិបាល សម្រាប់​នីតិកាល ទី​៧ នៃ​រដ្ឋសភា *​ទី​៣៖ ធានា​ឲ្យមាន​ការចូលរួ​ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត *​ទី​៤៖ ស្វែងរក ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​គ្រប់ លំដាប់ថ្នាក់ និង​*​ទី​៥៖ លើក​ទិសដៅ​អនុវត្ត​ការងារ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត​ដើម្បី​ផ្សាភ្ជាប់​នឹង​កម្មវិធី​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ជាពិសេស ជំរុញ ផែនការ​ក្នុង​ការនាំ​ឆ្ពោះ​ទៅ​សម្រេច​បាន​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គភាព មន្ត្រីរាជការ និង កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ដែល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ ស្របតាម តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​រដ្ឋបាល​ខេត្ដ សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរ​ជា ទី​មោទន​: ទាំង​ការអភិវឌ្ឍន៍​ខេត្ដ និង​ការធានា​ស្ថិរភាព​នយោបាយ សន្ដិសុខ​សង្គម សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់ សាធារណៈ បាន​យ៉ាង​ល្អប្រសើរ ដែល​ជា​ការចូលរួមចំណែក​ធ្វើឲ្យ​ខេត្ត ក៏​ដូចជា​ប្រទេសជាតិ​ទាំងមូល ធានា​រក្សាបាន​នូវ កំណើន​សេដ្ឋកិច្ច​ជា​វិជ្ជមាន បង្ក​លក្ខណៈសម្បត្តិ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ សំដៅ​កសាង​សង្គម កម្ពុជា យើង ឲ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​និរន្តរភាព ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​ជា​ប្រទេស ដែល មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង ឆ្នាំ​២០៣០​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៥០ ខាងមុខ ដូច​បាន កំណត់ នៅ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍​ស្នើ​ដល់​សមាជិក​សមាជិកា​នៃ​អង្គ​សន្និបាត សូម​ចូលរួម ស្តាប់​ការធ្វើ​បទ​បង្ហាញ និង​ចូលរួម​ពិភាក្សា​ឲ្យបាន​ល្អិតល្អន់ ស៊ីជម្រៅ និយាយ​ត្រង់​ក្នុងន័យ​ស្ថាបនា កែលម្អ​គ្នា ដើម្បី​ស្វែង យល់​ពី​ឧបសគ្គ ការលំបាក បទពិសោធន៍​ល្អៗ ជា​ពិសេស​ត្រូវ​រិះរក​វិធីសាស្ត្រ​ថ្មីៗ កែច្នៃ​ការងារ របស់​យើង​ឲ្យ​កាន់តែ មាន លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​ទទួល​សេវា​លើ​ការដឹកនាំ​របស់​អាជ្ញាធ​រ និង សមត្ថកិច្ច​ជំនាញ ជាពិសេស​ការ​ផ្តល់​ទំនុកចិត្ត និង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​លើ​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​រាជរដ្ឋាភិបាល​៕
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.