ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និង​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​បឹង​ឈូក​ក្រុង​បាត់ដំបង ក្រោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​សាងសង់​ឡើង​វិញ និង​ឲ្យ​អាជីវករ​អាចមាន​សិទ្ធិ​កាន់កាប់ មួយជីវិត

​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និង​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​បឹង​ឈូក​ក្រុង​បាត់ដំបង ក្រោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឲ្យ​សាងសង់​ឡើង​វិញ និង​ឲ្យ​អាជីវករ​អាចមាន​សិទ្ធិ​កាន់កាប់ មួយជីវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​សហការី អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​សហការី បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​ក្រុមអាជីវករ​ផ្សារ​បឹង​ឈូក​ក្រុង​បាត់ដំបង ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ ហើយ​ទទួលបាន​ដ​ណោះ​ស្រាយ​ដ៏​ល្អឥតខ្ចោះ​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​សាងសង់​ឡើង​វិញ និង​ឲ្យ​ក្រុមអាជីវក​រមាន​សិទ្ធិ​កាន់កាប់​មួយជីវិត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម កើត រិទ្ធ បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​អាជីវករ​ផ្សារ​បឹង​ឈូក​ទាំងអស់​ដោយ​ក្តី​នឹករលឹក​បំផុ​ត​។​

​ប្រធាន​ក្រុមការងារ បាន​ថ្លែង​បញ្ជាក់ថា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​ក្រុម​ការងារ​សាងសង់​ពន្លឿន​ការជួសជុល សាងសង់​ផ្សារ​បឹង​ឈូក​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ប្រគល់​ជូន​បងប្អូន​ចូល​លក់ដូរ​វិញ​បាន​ឆាប់រហ័ស​។​

​ឯកឧត្តម​បាន​កោតសរសើរ​ឯកឧត្តម សុខ លូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ជូន​អាជីវករ​ផ្សារ​បឹង​ឈូក​ជា​បន្តបន្ទាប់ តាម​ដំណាក់កាល​តាំងពី​ពេល​ឆេះ​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ​ដ៏​ល្អឥតខ្ចោះ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យើង​។​

​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​អាជីវករ​ផ្សារ​បឹង​ឈូក ដែល​លក់ដូរ​ជុំវិញ​ផ្សារ​ឆេះ​កន្លងមក ត្រូវ​ផ្អាក​ការលក់ដូរ​មួយរយៈ​សិន​ចាប់ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​តទៅ ដើម្បី​ទុកឲ្យ​ក្រុម​ការងារ​សាងសង់​នឹង​ពន្លឿន​ការវាយ ប្លង់​សេ និង​ជញ្ជាំង​ដែល​ខូចខាត ដោយ​យក​កម្ទេចកម្ទី​ចេញ​ឱ្យ​បាន​ឆាប់​ដើម្បី​បងប្អូន​អាច​ចូល​លក់ដូរ​បាន​វិញ​ដោយ​សុវត្ថិភាព និង​បាន​យូរអង្វែង​ផង​។​

​សូមជម្រាបថា ក្នុង​ឱកាស​សម្តេច​មហា​ប​វរ​ធិបតី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ស្ថិតនៅ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដល់​ដំណោះស្រាយ​ជាច្រើន​ចំណុច​ដល់​អាជីវករ​ផ្សារ​បឹង​ឈូក​ក្នុងនោះ សម្ដេច​បាន​ប្រកាស​អនុញ្ញាតឱ្យ​រៀបចំ​ជួសជុល សាងសង់​តូប​ដែល​ឆេះ​ឡើងវិញ ដោយ​រក្សា​ទម្រង់​ដើម ទាំង​ទំហំ និង​ចំនួន​តូប ដូចដើម​ដដែល និង​ផ្ដល់​សិទ្ធិ​ឱ្យ​អាជីវករ​កាន់កាប់​តកូនតចៅ​ដោយ​មិន​មាន​បង់ថ្លៃ​តូប​ទៀត​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.