ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​អ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ លោក ឈឿង ឆឹង ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្ត​សៀមរាប បាន​ទទួលមរណភាពហើយ

​អ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ លោក ឈឿង ឆឹង ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្ត​សៀមរាប បាន​ទទួលមរណភាពហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ លោក ឈៀន ឆឹង ជា​អ្នកសារព័ត៌មាន​ម្នាក់​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ ដោយ​ផ្ដើមចេញពី​ទំនាស់​ផ្ទាល់ខ្លួន​នោះ បាន​ទទួល​មរណភាព​នៅ​យប់​ឈានចូល​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ជនដៃដល់​រូប​នេះ​បាន​ប្រើ​កាំភ្លើង​កែច្នៃ ដើម្បី​បាញ់​ជនរងគ្រោះ​។ បើ​តាម​លោក​ស្នងការ​, ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ដោយសារ​រឿង​ទំនាស់​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ផ្សេង​នោះឡើយ​ ។

សូម​រំលឹក​ថា លោក ឈៀន ឆឹង អ្នកសារព័ត៌មាន​របស់​អង្គភាព «​កម្ពុជា​អភិវឌ្ឍន៍​» បាន​របួសធ្ងន់​ក្រោយ​មាន​ជន​ដៃដល់​លួច​បាញ់ប្រហារ នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​អំពើ​ឃាតកម្ម​នេះ ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន ជនដៃដល់​នៅ​រសៀល​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ​។ ជនដៃដល់​ឈ្មោះ ស៊ី លឿយ អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្ត សៀមរាប​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.