ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្រកទ្វារព្រំដែន ច​រ​១ ដើម្បី​ស្នើសុំ​គោលការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី បើក​ដំណើរ​ទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម ក្រោយ​ឯកភាព​ជាមួយ​ថៃ​

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្រកទ្វារព្រំដែន ច​រ​១ ដើម្បី​ស្នើសុំ​គោលការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី បើក​ដំណើរ​ទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម ក្រោយ​ឯកភាព​ជាមួយ​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុម​ការងារ​មន្ទីរ​ជំនាញ ចុះ​សិក្សា​ប្លង់គោល និង​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្រកទ្វារព្រំដែន ច​រ​១ នៃ​ឃុំ​ថ្ម​ដា ដើម្បី​ស្នើសុំ​គោលការណ៍​ទៅ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ការសម្រេច​ស្ថាបនា​សាងសង់ ក្រោយ​រាជរដ្ឋាភិបាល (​កម្ពុជា​-​ថៃ​) ឯកភាព​បើក​ដំណើរការ​ច្រក ច​រ​១-​ឆាំ​រ៉ាក ឱ្យទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​ការចុះ​សិក្សា និង​ពិនិត្យ​ខាងលើនេះ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ជម្រុញ​ដំណើរការ បើក​ច្រក​តំបន់ រវាង​កម្ពុជា​-​ថៃ ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម និង​ទេសចរណ៍ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ទន្ទឹងរង់ចាំ និង​ចង់​ឃើញ​ការ​ប្រែក្លាយ​ច្រក​ព្រំដែន​នេះ ឱ្យបាន​ឆាប់រហ័ស​។

​លោក ខូ​យ រី​ដា បានឱ្យដឹងថា ច្រកព្រំដែន ច​រ​១ ដែល​ស្ថិត​ក្នុង​ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ច្រកព្រំដែន ឆាំ​រ៉ាក ដែល​ស្ថិត​ក្នុង​ភូមិឆាំ​រ៉ាក ឃុំ​លែ​ម​ក្លាត់ ស្រុក​ត្រាត ខេត្ត​ត្រាត ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេស​ទាំង​ពីរ ស្រុះស្រួល និង​ឯកភាព​គ្នា ឱ្យ​ដំណើរការ​ឡើងវិញ ទៅ​ជា​ច្រក​តំបន់​ពាណិជ្ជកម្ម​។ សម្រាប់​ភាគី​ខេត្ត​នឹង​ខេត្ត ពោល​គឺ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្រាត ក៏​បាន​នឹង​កំពុង​ត្រៀម​ជួប​ពិភាក្សា​គ្នា ដើម្បី​បង្កលក្ខណៈ​ធ្វើឱ្យ​ប្រសើរឡើង និង​បង្កើន​ភាពស្និទ្ធស្នាល ឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស តាម​បំណងប្រាថ្នា នៃ​ការបើក​ច្រក​តំបន់​ពាណិជ្ជកម្ម​នេះ​។​

​លោក​បាន​បន្តថា ពិតណាស់​ដំណើរកា​របើក​ច្រកព្រំដែន គឺ​មិន​មាន​ភាពងាយស្រួល​នោះទេ តែ​បញ្ហា​ទាំង​នោះ​យើង​មិន​អាច​ដាក់​ជា​បញ្ហា​ធំចម្បង​នោះឡើយ​។ កត្តា​ដែល​សំខាន់ ច្រកព្រំដែន​អាច​ដំណើរការ​ទៅ​បាន ទាល់តែ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​កិច្ចការងារ​ខ្លះ ក៏​ត្រូវ​មាន​យោគយល់ និង​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​។ នៅពេល​ខាងមុខ​នេះ យើង​ត្រូវ​រៀបចំ​ប្លង់គោល និង​ស្នើសុំ​គោលការណ៍​សម្រេច ទៅ​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំពោះ​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដែល​រង​ការខូចខាត​ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ យើង​ក៏​មាន​កញ្ចប់​ថវិកា​ស្ម័គ្រចិត្ត ពី​សប្បុរសជន ហើយ​មន្ទីរ​សាធារណការ ប្តេជ្ញា​ចូលរួម​ជួសជុល​ឱ្យបាន យ៉ាងយូរ​១​ខែ​ឱ្យ​ហើយ​។​

​សូម​ជម្រាប​ជូន​ថា ក្នុង​ថ្ងៃ​ដដែល​នោះ នៅ​សាលាឃុំ​ថ្ម​ដា លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ និង​ពង្រឹង​ការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ព្រមទាំង​ណែនាំ​កិច្ចការងារ​មួយចំនួន ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​រដ្ឋបាល​ឃុំ ទាក់ទង​នឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការគ្រប់គ្រង​សំណង់ និង​សំរាម នៅក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.