ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បន្ត​ទទួល​បាន​ថវិកា​ពី​សប្បុរសជន ដើម្បី​បុព្វហេតុ​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ផ្សេងៗ

​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បន្ត​ទទួល​បាន​ថវិកា​ពី​សប្បុរសជន ដើម្បី​បុព្វហេតុ​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង និង​សហការី នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​បន្ត​អញ្ជើញ​ទទួល​ជួប​សវនាការ​និង​ទទួល​ថវិកា​ពី​សប្បុរសជន​មក​ពី​មន្ទីរ អង្គភាព​ចំនួន​៩ អង្គភាព និង​ស្រុក គិត​ជា​ថវិកា​ចំនួន ៥២,៣០១,០០០​រៀល និង​៦៥០​បាត ។​

​សប្បុរសជន​ដែល​បាន​ចូលរួម​មាន​ដូចខាងក្រោម​៖
១៖ លោក ទេព ហន អភិបាល​ស្រុក​មោងឫស្សី និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១១,៦៤០,០០០​រៀល​
២៖ លោក ហម សំខាន់ អភិបាល​ស្រុក​សំពៅ​លូន​និង​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០,០០០,០០០​រៀល​
៣៖ លោក សុខ ដែន អភិបាលស្រុក​កំរៀង និង​សប្បុរសជន​ដែល​បាន ឧបត្ថម្ភ​ថវិកា​ចំនួន​៨,000,000 រៀល​
៤៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុក​ភ្នំព្រឹក និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៧,៩៧០,០០០ រៀល​
៥៖ លោក គុយ វណ្ណូ អភិបាល​ស្រុក​រតនមណ្ឌល​និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៧,១៥0,000 រៀល​
៦៖ លោក តូច ឈួន​សៅរិទ្ធ ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​បាត់ដំបង​និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២.0៨0.000 រៀល​
៧៖ លោក មឿ ណា​រុង ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២,០១១,000
​រៀល​និង​៦៥០​បាត​
៨៖ លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​និង​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ឧបត្ថម្ភ​ថវិកា​២,០០០,០០០​រៀល​
៩៖ លោក ណាត ចាន់​រ៉េត ប្រធាន​ទី​ស្នាក់​
​ការត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​សួន​ស៊ុំ​(​អូរ​អន្លក់​)​និង​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១,៤៥០,០០០​រៀល​
​សប្បុរស​ជន​ទាំងនេះ បាន​ឧបត្ថម្ភ​ជូន​សាខា​កាកបាទ​
​ក្រហម​កម្ពុជា​បាត់ដំបង ក្នុង​ឱកាស​ខួប​ទី​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០
២៤ ក្រោម​ប្រធានបទ​៖ «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​»​។​

​ស្ថិតក្នុង​ឱកាស​នោះ​លោក សុខ លូ បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លោកស្រី ជា​សប្បុរសជន ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ។​

​ជាមួយគ្នានេះ លោក​ប្រធាន​បាន​ជម្រាប​ជូន​គណៈ​
​ប្រតិភូ​ទាំងអស់ អំពី​សកម្មភាព​សំខាន់ៗ​របស់​សាខា​ខេត្ត​បាត់ដំបង ជូន​អនុសាខា​ក្រុង​/​ស្រុក ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ក្នុង​រយៈពេល​១០​ខែ នេះ សាខា​បាន​ឆ្លើយតប​សកម្មភាព​មនុស្ស ធម៌ ជា​ពិសេស​ប្រជាពលរដ្ឋ​ងាយ​រង​
​គ្រោះ​នានា​នៅក្នុង ក្រុង​/​ស្រុក​ទាំង​១៤​នៃ​ខេត្ត​បាត់ដំបង ដោយ​មិន​រើសអើង ប្រកាន់​និន្នាការ​នយោបាយ ឬ សាសនា អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង អោយ​ចុះ​អន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បាន​ទាន់ពេលវេលា​និង ស្រប​
​តាម​ទិស​ស្លោក «​កាកបាទក្រហម​មាន​
​នៅ​គ្រប់​ទីកន្លែង សម្រាប់​យើង​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​»​។​

​លោក​ប្រធាន​គណៈកម្មាធិការ​សាខា ក៏​
​បាន​គោរព​ជូនពរ​ដល់ សប្បុរសជន​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ជា​បន្តបន្ទាប់​។​

​សូម​ជម្រាប​ថា​សម្រាប់​ស​ប្បុរ​សជន​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​សទ្ធា​ជ្រះថ្លា ចូលរួម​បរិច្ចាគ​ថវិកា​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​សមាគមជាតិ​មាន​ធនធាន បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ។​

​សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ឬ​វេរ​ចូល​គណនី​ធនាគារ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង​(​ប្រាក់រៀល​) និង #CambodianRedCrossBattambangBranch (​ប្រាក់​ដុល្លារ​អាមេរិក​) មាន​ដូចខាងក្រោម ៖
#​ធនាគារ​កាណាឌីយ៉ា​(CANADIA)
(​ដុល្លារ​) 040000597874 (​ប្រាក់រៀល 0040000597882
#​ធនាគារ​អេស៊ីលីដា​(ACLEDA)(​ដុល្លា​)03000354153828
(​ប្រាក់រៀល​) 03000354153838
#​ធនាគារអេ​ប៊ី​អេ (ABA) (​ដុល្លារ​) 003585971(​ប្រាក់រៀល​) 003585989
​ពត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​លេខ ៖
-​លោក សួស សុភ័ក្ត្រ 076 33 36 017
-​លោក កង ប៊​ន : 092 81 53 73
-​លោក កុសុ​ម សុ​ភី​នា​រ៉ា​061 81 81 16

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.