ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន ឱកាស​ទទួលបាន «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន ឱកាស​ទទួលបាន «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃលែង​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ត្រូវបាន សភា​អន្តរជាតិ​ដើម្បី​ការអត់ឱន និង​សន្តិភាព (IPTP) នៃ​ក្រុមប្រឹក្សា​សកល​ដើម្បី​ការអត់ឱន និង​សន្តិភាព (GCTP) ប្រគល់ «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភពផែនដី​» នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ របស់ IPTP ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ត្រូវបាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មាធិការ​មេដាយ​សន្តិភាព ដែល​តំណាងឱ្យ សភា​ចំនួន ១០៥ ជា​សមាជិក​នៃ IPTP និង​ក្រុមប្រឹក្សា​សកល​សម្រាប់​ការអត់ឱន និង​សន្តិភាព (GCTP) មក​ពី​អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិក​ឡាទីន និង​មជ្ឈិមបូព៌ា ទទួលស្គាល់​ជា​ពិសេស និង​កោតសរសើរ វាយតម្លៃ​យ៉ាងខ្លាំង ចំពោះ​ការរួមចំណែក​ដ៏​ធំធេង​របស់ សម្តេច​តេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បី​ជីវិត​សម្តេច​ផ្ទាល់ ក្នុង​បុព្វហេតុ សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ធ្វើឱ្យ​ប្រជាជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ក្នុង​តំបន់ រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព និង​ភាព​អត់ឱន ជាមួយនឹង ភាពសុខដុមរមនា​ផ្នែក​សង្គម និង​សាសនា និង​ការអភិវឌ្ឍ ប្រកបដោយ​សមធម៌ បរិ​យាប​ន្ន និង​ចីរភាព​។​

​ការផ្តល់ជូន​ពានរង្វាន់​ដ៏​លេចធ្លោ​ដំបូង​គេ​មិន​ធ្លាប់​មាន​របស់ IPTP/GCTP នេះ គឺជា​ការទទួលស្គាល់​ជា​សកល​នូវ​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដោយ​មិន​ខ្លាច​នឿយហត់​របស់ សម្តេច​តេជោ ហ៊ុន សែន ដើម្បី​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​វិបុលភាព​ពេញលេញ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។​

​មេរៀន​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ទាំងនេះ បាន​បង្ហាញឱ្យឃើញថា សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​ពោរពេញ​ដោយ​សមត្ថភាព ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សន្តិភា​ពនៃ​ទន្លេមេគង្គ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាមរយៈ​ភាពជា​មេដឹកនាំ ប្រាកដ​និយម​របស់​ស​ម្តេច និង​អនុវត្ត​ជាក់ស្ដែង​ប្រកបដោយ​សុភ​វិនិច្ឆយ ដែល​បាន​សាបព្រោះ​នូវ​ស្មារតី​តម្លៃ​នៃ​មនុស្សជាតិ និង​ប្រជាធិបតេយ្យ​បែប​ពុទ្ធសាសនា ដោយ​ការសន្ដោស មេត្តា និង​គោរព ក្រោម​ទម្រង់​ក្នុង ការកសាង​សន្តិភាព និង​ផ្សះផ្សារ​ជាតិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ ក្នុង​លោក សូម​ជួយ​អភិបាល​គ្រង​រក្សា​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​មហាប្រសើរ គ្រប់ប្រការ​ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា និង​ចៅៗ​ជា​ទីស្រឡាញ់ សូម​បាន​សមប្រកប ជួបប្រទះ​តែ​ព្រះ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.