បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំកងកម្លាំងនគរបាលប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជទុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង ស្រុកម៉ាឡៃ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
សូមបញ្ជាក់ ៖លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ មានការចូលរួមពីលោក/លោកស្រី អធិការង នាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង៥ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា បានធ្វេីការផ្សព្វផ្សាយផែនការកាពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង ស្រុកម៉ាឡៃ នាថ្ងៃខាងមុខ។




