ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលរង​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន​២​រូប ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ

អភិបាលរង​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន​២​រូប ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ អភិបាលរង​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន​២​រូប ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្ដល់​សេវា​នៅ​មូលដ្ឋាន ឱ្យ​កាន់តែ​លឿន មាន​ភាពជឿជាក់ និង​មាន​តម្លាភាព​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ពេលព្រឹក​នៅ​បរិវេណ​សាលា​ស្រុក​តា​លោ​សែន​ជ័យ និង​ពេល​រសៀល​នៅ​បរិវេណ​សាលា​ស្រុក​បាកាន ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និង​មន្ត្រី​អ្នកមុខអ្នកកា​រទាំង​២​ស្រុក​ផ្សេងទៀត​។​

​យោងតាម​ប្រកាស​លេខ ៦៨៧៦​ប្រក របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​សម្រេច​តែងតាំង​មន្ត្រីរាជការ​ចំនួន​២​រូប រួមមាន​៖
*​ទី​១៖ លោក ឈ ម៉ៅ ឋានន្តរស័ក្តិ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៤ ពី​ប្រធាន​ភូមិបាល​ក្រុង​ពោធិ៍សាត់ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​តា​លោ​សែន​ជ័យ​
*​ទី​២៖ លោក ទី រ៉ា ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ គណៈ​អភិបាលស្រុក​បាកាន​។​
​បន្ទាប់ពី​លោក ពេជ្រ សុវណ្ណ នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​ពោធិ៍សាត់ បាន​អាន​ប្រកាស​តែងតាំង​មន្ត្រីរាជការ​នោះ​រួចមក លោក ឈ ម៉ៅ និង​លោក ទី រ៉ា ដែល​ទើប​ទទួលបាន​តំណែង​ថ្មី ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន បាន​ប្តេជ្ញាចិត្ត​ដូចតទៅ​៖
*​ទី​១៖ ប្តេជ្ញា អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
*​ទី​២៖ ប្តេជ្ញា អនុវត្ត​ឱ្យបាន​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ដែល​យក​ការអភិវឌ្ឍ ធនធានមនុស្ស​។​
*​ទី​៣៖ គោរព​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ គោលនយោបាយ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ នានា​របស់​រាជរដ្ឋាភិបាល​។​
*​ទី​៤៖ រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យបាន​ល្អ​មិន​បង្ក​ភាព​អសកម្ម​ផ្សេងៗ​។​
*​ទី​៥៖ បង្កើន​ការរៀនសូត្រ​ស្រាវជ្រាវ​រាល់​គន្លឹះ អំពី​របៀបរបប​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន​។​
*​ទី​៦៖ ខិតខំ​ថែរក្សា ការពារ និង​ពង្រឹង​ពង្រីក​ស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ក្រុមប្រឹក្សា​ក្រុង ស្រុក មន្ត្រីរាជការ​នៅ​គ្រប់​អង្គភាព​ជុំ វិញ​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​បណ្តា​អាជ្ញាធរ​ឃុំ សង្កាត់​ទាំងអស់​ទូទាំង​ក្រុង ស្រុក ដើម្បី​ផ្សារភ្ជាប់​កិច្ច អភិវឌ្ឍន៍​មូលដ្ឋាន​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

​លោក ពៅ ពិសិដ្ឋ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន រដ្ឋបាល​ឃុំ​ទាំងអស់ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ស្រុក​ទាំង​២ ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​យ៉ាងសកម្ម ក្នុង​ការបំពេញ​កិច្ចការ​សាធារណៈ លើ​គ្រប់​វិស័យ រួម​ទាំង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ការធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការដោះស្រាយ​ជីវភាព​ប្រជាជន និង​ការផ្តល់​សេវា​សាធារណៈ​ចាំបាច់​នានា​នៅ​មូលដ្ឋាន ជូន​ប្រជាជន​បាន​ល្អប្រសើរ​។​
​លោក​អភិបាលរង​ខេត្ត​បន្តថា ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​បទពិសោធន៍​ការងារ ក្រសួងមហាផ្ទៃ បាន​សម្រេច​តែងតាំង​អភិបាលរង​ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុល​បាកាន​បន្ថែម ដើម្បី​សម្រួល​ការផ្តល់សេវា​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​លឿន មាន​ភាពជឿជាក់ និង​មាន​តម្លាភាព​។​
​លោក​សង្ឃឹមថា លោក​អភិបាលរង​ស្រុក​ថ្មី​ទាំង​២ ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន តាមរយៈ​ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ ដែល​មាន​ពីមុនមក ដើម្បី​បន្ត​ក្នុង​ការងារ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​មូលដ្ឋាន​របស់​យើង ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត​។​

​លោក ពៅ ពិសិដ្ឋ សូម​ស្នើ​ដល់​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក ការិយាល័យ​អង្គភាព​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ឃុំ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ផ្តល់​ការគាំទ្រ​ដល់​លោក​អភិបាលរង​ស្រុក​ថ្មី ដើម្បី​បន្ត​រួមគ្នា​ថែរក្សា​ពង្រឹង សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម និង​ខិតខំ​រួមគ្នា ធ្វើ​ការអភិវឌ្ឍ​ស្រុក ឱ្យ​កាន់តែ​មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ​បន្តទៀត​។​

​ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ដល់​អភិបាលរង​ស្រុក​ថ្មី​ទាំង​២​រូប ត្រូវ​មាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល និង​ត្រូវ​គោរព​តាម​ការប្តេជ្ញាចិត្ត ដូច​ក្នុងពេល​ប្រកាស​ឡើង​កាន់តំណែង​ថ្មី​នេះ ព្រមទាំង​បាន​ស្នើ​ឱ្យ​ខិតខំ​ធ្វើ​ការងា​រ ដោយ​សហការ និង​ពង្រឹង សាមគ្គីភាព​ផ្ទៃក្នុង ឱ្យបាន​ល្អ​ជាមួយ​សហកា​រី អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​បី ។​

​លោក​សូម​លើកទឹកចិត្ត ដល់​លោក​អភិបាលរង​ស្រុក​ទាំង​២ ត្រូវ​ខិតខំ​ប្រឹងប្រែង​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ស្មារតី ដោយ​ត្រូវ​អនុវត្ត​ការងារ ឈរ​លើ​ជំហរ​ច្បាប់​ជា​កត្តា​ចំបង ជា​ពិសេស​ធ្វើ​យ៉ាងណាឲ្យ​ការងារ​រដ្ឋបាល​ទូទៅ ការងារ​ផ្ដល់​សេវាសាធារណៈ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ឱ្យ​ដំណើរការ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ឆ្លើយតប​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.