ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងបានណែនាំកម្លាំងសមត្ថកិច្ចឱ្យពង្រឹងការទប់ស្កាត់និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងបានណែនាំកម្លាំងសមត្ថកិច្ចឱ្យពង្រឹងការទប់ស្កាត់និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះលោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុង់ឈរជើងការពារព្រំដែននៅសមរភូមិមុខ បានលះបង់កម្លាំងកាយចិត្ដពុះពារការលំបាក ក្នុងការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បង្ការ ការទប់ស្កាត់បទល្មើសនានា ជាពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស នាពេលកន្លងមកបានលទ្ធផលល្អប្រសើរ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងឱ្យបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកបង្កលក្ខខណ្ឌអំណោយផល​ដល់ការប្រកបជីវភាព​រស់នៅរបស់ប្រជាជននៅតាមព្រំដែន ដោយឈរលើស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។

បន្ថែមពីនេះលោក គីម រិទ្ធី ក៏បានណែនាំឱ្យបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការម៉ឺងម៉ាត់ និងសហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន​រវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយនឹងការចុះពិនិត្យ នឹងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំង៣នាឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បាននាំយកនូវអំណាយទៅផ្ដល់ជូន ដោយក្នុងមួយទីតាំងទទួលបាន អង្ករ ចំនួន២៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ  ទឹកស៊ីអ៊ីវ៣យួរ ទឹកត្រី២យួរ ព្រមទាំងថវិកា ២លានរៀលផងដែរ៕ដោយ លឹម សាវុធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.