ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អគារសិក្សាសហគមន៍ នៃសាលាបឋមសិក្សាឃុំថ្មី ស្រុកគូលែន ដែលសាងសង់អស់រយៈពេល៣១ឆ្នាំ ត្រូវបានលោក គីម រិទ្ធី ដឹកនាំយុវជន ស.ស.យ.ក សហការជាមួយអាជ្ញាធរមូលដ្ឋានជួសជុលឡើងវិញ

អគារសិក្សាសហគមន៍ នៃសាលាបឋមសិក្សាឃុំថ្មី ស្រុកគូលែន ដែលសាងសង់អស់រយៈពេល៣១ឆ្នាំ ត្រូវបានលោក គីម រិទ្ធី ដឹកនាំយុវជន ស.ស.យ.ក សហការជាមួយអាជ្ញាធរមូលដ្ឋានជួសជុលឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ អគារសាលាបឋមសិក្សាឃុំថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោមត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធាន ស.ស.យ.ក ថ្នាក់កណ្តាល ដឹកនាំក្រុមការងារ ស.ស.យ.ក. សហគមន៍ និងអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។

បើតាមការឱ្យដឹងពីលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាឃុំថ្មី បានថ្លែងប្រាប់ថា អគារសាលាបឋមសិក្សាឃុំថ្មី១ខ្នងនេះ មាន៣បន្ទប់ ធ្វើអំពីឈើ ប្រក់ស័ង្គសី សាងសង់អស់រយៈពេល ៣១មកហើយ មកដល់ពេលនេះអគារនេះ មានសភាពចាស់ទ្រុធទ្រោម ដូចជាដំបូល ជញ្ជាំង ជាដើម ជាហេត់បណ្តាលឱ្យសិស្សានុសិស្សពុំអាចចូលរៀនបានឡើយ។

លោកគ្រូ អ្នកគ្រូបានថ្លែងប្រាប់ទៀតថា ជាភ័ព្វវាសនាក្នុងឱកាសនៃការប្រារព្វពិធីដាំកូនឈើ ៩ កក្កដា កន្លងទៅនេះ ដែលលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមនោះលោកគ្រូ អ្នកគ្រូ ក៏បានអញ្ជើញ លោកអភិបាលខេត្ត ទៅពិនិត្យអគារសាលាបឋមសិក្សាឃុំថ្មីជាក់ស្តែង ដើម្បីឱ្យលោកមានវិធានការជួយជួសជុលកសាងឡើងវិញ ដើម្បីឱ្យសិស្សបានបន្តចូលរៀនវិញ។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំក្រុមការងាយុវជន ស.ស.យ.ក សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការជួសជុលអគារនេះឡើងវិញ ដោយជួសជុលជញ្ជាំង ដំបូល និងចាក់សាប ដោយចំណាយអស់ថវិកាសរុបចំនួន១៣លានរៀល ដែលធ្វើឱ្យពួកគាត់ ក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ មានក្តីត្រេកអររំភើបជាពន់ពេក និងសូមគោរពជូនពរលោកអភិបាលខេត្តព្រះវិហារ មានសុខភាពល្អ ដើម្បីបន្តដឹកនាំខេត្តព្រះវិហារ ឱ្យកាន់តែមានការអភិវឌ្ឍន៍រិកចម្រើនគ្រប់វិស័យថែមទៀត៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.