ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវ និងបង្ក្រាបករណីលួចលេងល្បែងជល់មាន់ នៅស្រុកសន្ទុក

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវ និងបង្ក្រាបករណីលួចលេងល្បែងជល់មាន់ នៅស្រុកសន្ទុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសង្កេតឃើញព័ត៌មានតាមបណ្តាញហ្វេសប៊ុកថា នៅតំបន់អូរស្ងួត ភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងជាប់ព្រំប្រទល់ភូមិជាយក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់។

ក្រោយពីបានពិនិត្យស្រាវជ្រាវស៊ើបអង្កេត ប្រកបដោយការយកចិត្តទុកដាក់តាមរយៈព័ត៌មាន នៃការចុះផ្សាយយើងឃើញថា ទីតាំងលេងល្បែងស៊ីសង ខាងលើពិតជាស្ថិតនៅក្នុងភូមិសាស្រ្តទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ពិតប្រាកដមែន។

កន្លងមកកម្លាំងជំនាញក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើ បានចំនួន៣លើករួចមកហើយ ប៉ុន្តែដោយសារភូមិសាស្ត្រ មានភាពស្មុគស្មាញការក្តាប់ព័ត៌មានស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបជួបការលំបាក ក្នុងការធ្វើដំណើរដោយឆ្លងកាត់ស្ទឹង (កំពង់ដ) អូរព្រៃ ជាតំបន់ដាច់ស្រយាលមានព្រំប្រទល់ជាប់នឹងភូមិសាស្ត្រ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល១២៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។

ការបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើកន្លងមក សមត្ថកិច្ចនគរបាលចេញប្រតិបត្តិការបង្ក្រាប ត្រូវមានកិច្ចសហការឆ្លងកាត់ទឹកដី ភូមិសាស្ត្រខេត្តកំពង់ចាមមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រ ទើបយើងទៅដល់ទីតាំងខាងលើ។

លោកឧត្តមសេនីយ៍ត្រីស្នងការ នឹងខិតខំយកចិត្តទុកដាក់ទំនាក់ទំនងសុំកិច្ចសហការជាមួយសមត្ថកិច្ចខេត្តកំពង់ចាម ដើម្បីប្រមូលព័ត៌មានស៊ើបអង្កេតបង្ក្រាបមេក្លោងបើកល្បែងស៊ីសង (ឈ្មោះ រ៉ាន់) និងអ្នកញៀនល្បែងផ្សេងទៀតកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.