ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​សុក្រ ០៣ ខែ ភទ្របទ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ របាំង​ស្បៃ​មុង លូ​ស្បៃ​មុង របាំង​ផ្ចិត​ព្រែក លប ដែល​ជា​បទល្មើស​នេសាទ​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជលផល ក្រោម​ការណែនាំ​របស់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បង្ក្រាបបាន និង​បំផ្លាញចោល លើសពីនេះ ត្រី​ប្រមាណ ៧០ គីឡូក្រាម ត្រូវ​ព្រលែង​ចូល​ទៅ​ធម្មជាតិ​វិញ ។​

​សេចក្តីរាយការណ៍​អោយដឹងថា ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល ជលផល​ខត្ត​កំពង់ឆ្នាំង ដែលមាន សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​សាទ រួម​សង្កាត់​រដ្ឋបាល​ជលផល​កំពង់ត្រឡាច សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី សហការ​ជាមួយ​សហគមន៍​នេសាទ​ភូមិ​ព្រែក​គន្លង​, សហគមន៍​នេសាទ​កំពង់ត្រឡាច​ក្រោម​, សហគមន៍​នេសាទ​ភូមិ​ព្រែក​ឆ្តោរ និង សហគមន៍​នេសាទ​ភូមិ​កៀន​តា​ម៉ា​ដឹកនាំ​ដោយ លោក នួន ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ នៃ​ខណ្ឌ​រដ្ឋបាល​ផល​កំពង់ឆ្នាំង ។ កម្លាំងចម្រុះ​ចូលរួម​សរុប ១៩ នាក់ ប្រើប្រាស់​មធ្យោបាយ​កាណូត ៤ គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ ឃើញ​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍ លូ​រួមផ្សំ​របាំង​ស្បៃ​មុង ស្ថិត​ក្នុង​ដែន​សាទ ចំណុច​បឹង​ក្អែក​ពង ភូមិ​ក្អែក​ពង​, ចំណុច​មេទឹក​បាក់មែក ភូមិ ស្ទឹង​ស្ងួត​, ចំណុច​មេទឹក​ស្វា​ខម ភូមិ​អំពិល​ទឹក​, ចំណុច​មេទឹក​ស្ដី​ទ្រេត ភូមិ ស្តី​បន្លេច ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច និង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជល​គិរី បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ការធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​របាំង​ស្បៃ​មុង និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់ ក្នុងភូមិ​បត់​ត្រង់ និង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​កោះ​ថ្កូវ​និង ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រឹបអូស​នូវ​វត្ថុតាង​បំផ្លាញ ដោយ​ចោល​នៅ​ហ្នឹង​កន្លែង រួមមាន ៖
១-​របាំង​ស្បៃ​មុង​០២​ករណី ស្មើនឹង ២៤​កន្លែង ប្រវែង​៥៥០​ម លូ​ស្បៃ​មុង ចំនូ​ន​២៤​គ្រឿង បង្គោល ចំនួន​២៨០​ដើម ត្រី​ចំរុះ ចំនួន ៧០​គ​ក្រ​។​
២-​របាំង​ផ្ចិត​ព្រែក​០១​ករណី ស្មើនឹង​០២ កន្លែង ប្រវែង​៥០​ម លប​ចំនូ​ន​០៤​គ្រឿង បង្គោល ចំនួន ២០​ដើម ចាក់​លែង​ត្រី​ចំរុះ ចំនួន ៣០​គ​ក្រ ទៅ​ក្នុង​ធម្មជាតិ​វិញ ។​

​ក្រោម​ការដឹកនាំ​និង​ចង្អុលបង្ហាញ​របស់លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង កម្លាំង​មន្ត្រី​ជំនាញ​របស់​លោក សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ស្រុក បាន​បន្ត​ចុះ​បង្ក្រាប​សកម្មភាព​បទល្មើស​នេសាទ និង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​នេះ ជា​បន្តបន្ទាប់ និង​មិន​បន្ធូរដៃ​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.