ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ដាច់​ខ្សែ​រ៉​ត​អគារ​កំពុង​សាងសង់​ស្លាប់​កម្មករ​៤​នាក់ របួសធ្ងន់​ម្នាក់ ខណៈ​យោង​ឡើង​បម្រុង​ទៅ​ធ្វើការ​នៅ​ជាន់​លើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​មួយ ដោយ​ដាច់​ខ្សែ​រ៉​ត​បណ្តាលឱ្យ​កម្មករសំណង់​ស្លាប់​ចំនួន​៤​នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ខណៈ ដែល​ពួកគេ​ទាំងនោះ​ជិះ​ខ្សែ​រ៉​ត​យោង​ពីក្រោម​ឡើង​ទៅ​ជាន់​ទី​១២ ដើម្បី​ធ្វើ​ការងារ លុះ​កំពុងតែ​យោង​ឡើង​ទៅ​ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉​ត បណ្តាលឱ្យ​ធ្លាក់​ចុះ​ដី បុក​ជាមួយនឹង​ដែក​ខាងក្រោម ទើប​ធ្វើឱ្យ​ស្លាប់​និង​របួស​ទាំង​៥​នាក់​តែ​ម្តង ។ ហេតុការណ៍​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​កម្មករ​របួស និង​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខាងលើ​បាន​ឱ្យដឹងថា ជនរងគ្រោះ​ទី​១. ឈ្មោះ ថោ​ន កក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្លាប់ ទី​២. ឈ្មោះ បូរី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្លាប់ ទី​៣. ឈ្មោះ ប្រាក់ ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្លាប់ ទី​៤. ឈ្មោះ លឹម វែង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់ និង​ទី​៥. ឈ្មោះ តន អាយុ​៣២​ឆ្នាំ រងរបួស​ធ្ងន់ ទាំងអស់គ្នា​ស្នាក់នៅ​បណ្តោះអាសន្ន​កន្លែងកើតហេតុ​ខាងលើ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ បានឱ្យដឹងថា គេ​បាន​ឃើញ​កម្មករសំណង់​ទាំងនោះ បាន​ឡើង​ជិះ​កន្ត្រក​យោង​ដូច​សព្វមួយដង លុះ​កំពុងតែ​យោង​ឡើង​សុខៗ ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉​ត ធ្លាក់ចុះ​មក​ដី​វិញ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បុក​ប៉ះ​ចំ​នឹង​ដែក​នៅ​ខាងក្រោម ធ្វើឱ្យ​អ្នក​ខ្លះ​បាក់​ដៃ​ជើង និង​ក​.​ស្លាប់​ភ្លាមៗ​ចំនួន​៣​នាក់ និង​រងរបួស​ធ្ងន់​២​នាក់ លុះ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ក៏​បាន​ស្លាប់​បន្ថែម​ម្នាក់ទៀត និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​គ្រូពេទ្យ​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ។

ដោយឡែក​សព​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់​កំពុង​រក្សាទុក​នៅក្នុង​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ ៖ នីយ៉ា​

 

r180904a1 r180904a2 r180904a3 r180904a4 r180904a5

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.