ដំណឹងមរណភាព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាពនៅវេលាម៉ោង ០៥៖៣៩នាទីល្ងាច នៅថ្ងៃសៅរ៍ ទី២៤

ភ្នំពេញ÷ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ១៧៖៣៩នាទីល្ងាច នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ស-ពឯកឧត្តម កែ សុជាតិ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅគេហដ្ឋានលេខ៧៨ ផ្លូវលេខ១៤ នៅបុរីពិភពថ្មីចំការដូង៣ ក្រោយវត្តឬស្សីសាញ់ ។
ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹង ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃស-ព។
យើងខ្ញុំរួមទាំងសហការីសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ឯកឧត្តម កែ សុជាតិ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់សុគតិភព????????????
(ប្រភពទទក)



