ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ជនខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងកន្លែងអាជីវកម្មតូចតាចមួយចំនួន, ពន្ធដារអំពាវនាវដល់ពលរដ្ឋរាយការណ៍ តាមរយៈលេខទូរស័ព្ទ ១២៧៧ បើមានករណីប្រមូលប្រាក់

ជនខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងកន្លែងអាជីវកម្មតូចតាចមួយចំនួន, ពន្ធដារអំពាវនាវដល់ពលរដ្ឋរាយការណ៍ តាមរយៈលេខទូរស័ព្ទ ១២៧៧ បើមានករណីប្រមូលប្រាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។

ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះទ្បើយ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ បានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាស និងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ ឬតាមអនទ្បាញដោយផ្ទាល់តែម្តង ក្នុងនោះជាអាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនទ្បាញ (E-filing), ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនទ្បាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនទ្បាញ (E-payment system)។

ទន្ទឹមនឹងការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និងកម្មវិធីដើម្បីសម្រួលលើការផ្តល់សេវា ជូនអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ជាពិសេស កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) ដែលផ្តល់លទ្ធភាពយ៉ាងពិសេស ជូនដល់អ្នកជាប់ពន្ធអាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រី ដើម្បីបញ្ជាក់អត្តសញ្ញាណជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្គែនលើបារកូដ ឬ QR កូដ លើលិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធថាពិតជាបង្កាន់ដៃត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់ ក្នុងករណីមានបុគ្គលណាដែលមិនមានឯកសណ្ឋានមន្ត្រីពន្ធដារ និងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋានរបស់អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ ពិសេសលើកទ្បើងថាប្រមូលប្រាក់ពន្ធ និងដោយគ្មានលិខិតបេសកកម្ម និងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទដៃ ត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គលនោះគឺពុំមែនជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារនោះទ្បើយ។

ក្នុងករណីនេះ សូមអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹង និងដាក់ពាក្យប្តឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចំពោះករណីក្លែងបន្លំនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.