ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​លោក ជាវ តា​យ ចូលរួម​ពិធី​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ស្ដារ​ការរង​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ជំនន់​ទឹកភ្លៀង​មកពី​ស្រុក​ចំនួន​បី​នៃ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម ក្នុង​ការនាំយក​ពូជស្រូវ ចែក​ជូន​ប្រជាកសិករ មកពី​ស្រុក​ចំនួន​០៣​នៃ​ខេត្ត​កំពត ដើម្បី​ស្ដារ​ជាបន្ទាន់​ផ្ទៃដី​ឡើងវិញ​នៃ​ការខូចខាត​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ពេល​ថ្មីៗ​នេះ​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​មាន​ការចូលរួម​ផងដែ​ពី​មន្ត្រី​តំណាង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ព្រមទាំង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ផងដែរ​។​

ចំពោះ​ពូជស្រូវ​ដែល​បាន​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​គឺ​ពូជស្រូវ​សែន​ក្រអូប​ដែល​ផ្ដល់ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​សរុប​មាន​ចំនួន​១៦​តោន​ដើម្បី​ជួយ​ស្ដារ​ផ្ទៃ​ដី​ប្រជាកសិករ​ជាបន្ទាន់​ឡើងវិញ​ដែល​រង​ការបំផ្លាញ​ខូចខាត​ដំណាំ​ស្រូវ​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​មាន​ចំនួន​២២៥​ហិច​តា​កាល​ពី​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​កន្លង ទៅ​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍រ​បស់​លោក ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ពូជស្រូវ​នាពេលនេះ​ក្នុងនោះ​មក​ពី​ឃុំ​ចំនួន​០៥ នៅក្នុង​ស្រុក​ចំនួន​០៣​ស្មើ​៦១៩​គ្រួសារ​គឺ​ស្រុក​ទឹកឈូ ស្រុក​ដងទង់​និង​ស្រុក​កំពង់ត្រាច ហើយ​ទំហំ​ផ្ទៃ​ដី​រង​ការខូចខាត​ដំណាំ​ស្រូវ​សរុប​ចំនួន​២២៥​ហិកតា​៕
​សេង ណា​រិទ្ធ​
​

 

r180903c1 r180903c2 r180903c2a r180903c3 r180903c4 r180903c5 r180903c6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.