ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​សម្ពោធ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥៣០​ម៉ែត្រ​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង ៥៣០​ម៉ែត្រ​និង​លូ​ភ្លោះ​ប្រវែង​១០​ម៉ែត្រ ចំណាយ​ទឹកប្រាក់​សរុប្រ​មាណជាង​៦​ពាន់​ដុល្លា​អាមេរិក ស្ថិតក្នុង​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​លោក​ឧត្តមសេនីយទោ មាស ប៊ុនឡី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​ប​ច្ចេក​ទេស​ក្រសួង​ការពារជាតិ និង លោកស្រី ហ៊ឹម ច្រឹប បាន​បើកសម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ០២ កញ្ញា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោ​កជឹង ផល្លា អភិបាលរង​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​មានប្រសាសន៍​ថ្លែង​ក្នុង​ពិធី​នាពេលនោះ លោក​ឧត្តមសេនីយទោ មាស ប៊ុនឡី ម្ចាស់​ជំនួយ​សាងសង់​ផ្លូវលំ​បាន​ថ្លែង​ការ​ពាំនាំ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ភូមិ​ឃុំ​និង​ស្រុក​អង្គរជ័យ​ទាំងមូល​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ក៏​ដូចជា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ផង​ដែរ ដែល​ជា​និច្ច​ជា​សម្តេច​តែងតែ​យកចិត្តទុកដាក់​និង​ដឹង​សុខ​ដឹង​បងប្អូន​ជានិច្ច មិន​ដូច​មនុស្ស​មួយចំនួន​បាន​តែ​ឃោសនា ភូតភរ​កុហក​បោកប្រាស់​បងប្អូន​ហើយ​មិន​ដែល​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​យើង​នោះ​ទេ មានតែ​ញុះញង់​ឲ្យ​បងប្អូន​បែកបាក់​តែប៉ុណ្ណោះ​។​

​លោក​ឧត្តមសេនីយ៍​បាន​ថ្លែង​ឲ្យដឹង​ទៀតថា ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​សំ​ណែ​ង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អង្គរជ័យ​ទាំងមូល ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ដែលជា​ភូមិកំណើត​របស់​ខ្ញុំបាទ បាន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ដោយ​បងប្អូន​ជឿជាក់​យ៉ាង​មុតមាំ​លើ​សម្តេច​គឺ​មាន​សម្តេច​មាន​សុខសន្តិភាព​។ ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ​និង​ភរិយា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯ​,​ឧ នាយ​ឧត្តមសេនីយចៅ ភារុណ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួងការពារជាតិ បាន​តបស្នង​ជូន​បងប្អូន​វិញ​ដែល​បងប្អូន​បាន​សំណូមពរ​សុំ​ផ្លូវលំ​ប្រែ​វង​ជាង​៥០០​ម៉ែត្រ​និង​លូ​ភ្លោះ​ជាង​១០​ម៉ែត្រ ព្រមទាំង​ជួយ​កសាង​សមិទ្ឋិផល​ផ្សេងៗ​មួយចំនួនទៀត​នៅក្នុង​ភូមិ​ត្រពាំង​ខ្យង​នេះ ហើយ​ថ្ងៃនេះ​ក៏​បាន​ហើយ​រួចរាល់​និង​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ដែល​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក កង​ប្រជា​ការពារ​នៅក្នុង​ឃុំ រួម​និង​ប្រជាពលរដ្ឋ​សរុប​មនុស្ស​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់ ។

​លោក​ឧត្តមសេនីយ​បាន​បន្ត​ទៀតថា ស្រុក​អង្គរជ័យ​ជា​ស្រុក​ល្បី​ខាង​អ្នក​រៀនសូត្រ​ពូកែ និង​មាន​អ្នក​បាន​ធ្វើ​ធំ​ច្រើន​តាំងពីដើម​មក ហើយ​បច្ចុប្បន្ន​យុវជន​ជំនាន់​ក្រោយ​ក៏​នៅតែ​បន្ត​រក្សា​កេរ្តិ័ឈ្មោះ​ស្រុក​មួយ​នេះ​បាន ហើយ​ឯកឧត្តម ក៏​បាន​រំឭក​ដល់​យុវជន និង​មន្ត្រី​ជំនាន់​ក្រោយ មិន​ថា​តែ​អ្នកស្រុក​អង្គ​ជ័យ​ទេ គឺ​ទូទាំងប្រទេស នៅពេល​រៀន​ចេះ មានចំណេះ​ជំនាញ ខ្ពង់ខ្ពស់​ហើយ មិនត្រូវ​ភ្លេច​ពី​សីលធម៌ គុណធម៌ សច្ចៈ​ធម៌​ទេ ហើយ​ត្រូវ​យក​វា​មក​បម្រើ​ប្រជាពលរដ្ឋ ហើយ​បើ​បាន​ក្លាយ​ជា​មន្ត្រីរាជការ ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ កុំ​ធ្វើ​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ  កុំ​ធ្វើ​ដូច​បុគ្គល​មួយចំនួន ខ្លួន​មាន​ចំណេះ​តែ​ខ្វះ​លី​ល​ធម៌ គុណធម៌ សច្ចៈ​ធម៌ ដើរ​តែ​បង្ក​រឿង​ឲ្យ​សង្គម​ប្រទេស​ជាតិ​ខ្លួនឯង​កើត​ចលាចល និង​ដើរ​ថយក្រោយ ។

​ក្នុង​ពិធី​ដ៏​អធឹកអធម​នោះ លោ​កជឹង ផល្លា អភិបាលរង តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើកឡើង​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹង​នាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត សីលធម៌​ខ្ពស់ គុណធម៌ សច្ចៈ​ធម៌ ព្រហ្ម​វិហារធម៌ បាន​ធ្វើឲ្យ​ប្រទេស​រីកចម្រើន និង​មាន​មុខមាត់​នៅក្នុង​ឆាក​អន្តរជាតិ និង​ក្របខណ្ឌ​អាស៊ាន ដោយ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នឹង​ឆាប់រហ័ស​ជាងគេ ក្នុង​បណ្តា​ប្រទេស​នៅក្នុង​ពិភពលោក ។​

​លោក​អភិបាលរង​ខេត្ត​បន្តថា កូន​ខ្មែរ​នា​ពេល​បុច្ចុប្បន្ន​កំពុងតែ​មាន​មោទនភា​ព​ដោយសារ​សម្តេច​តេជោ​ខ្លាំងណាស់ ទាំង​អ្នក​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ពិសេស​កម្មករ ទៅ​ធ្វើការ​ស្រុក​គេ ដូចជា​ប្រទេស​ថៃ​លែង​លាក់​ថា​ខ្លួន​មិនមែន​ខ្មែរ​ទៀតហើយ ។​

​ពលរដ្ឋ​ប្រើប្រាស់​ផ្លូវលំ​នោះ ម្នាក់​បាន​ប្រាប់ឲ្យដឹង​ថា លោកស្រី​ពិតជា​សប្បាយចិត្ត​ដែល​ឃើញ ថ្នាក់ដឹកនាំ​មាន​គុណធម៌ និង​ចេះ​ដឹងគុណ និង​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ផ្លូវ​មួយ​ខ្សែ​នេះ​វា​ពិតជា​បាន​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ  និង​សូម​អរគុណ​ដល់​សម្តេច​ដែល​បាន​ដឹកនាំ​ធ្វើឲ្យ​មាន​ការអភិវឌ្ឍន័​គ្រប់ទី​កន្លែង ។​

​សូមបញ្ជាក់​ថា បើ​តាម​ប្រសាសន៍​របស់ លោក​ឧត្តមសេនីយ៍ទោ មាស ប៊ុនឡី លោក​នឹង​កៀងគរ ស្វែងរក​លទ្ធភាព និង​ថវិការ ដើម្បី​ជួយ​កសាង និង​ជួសជុល ផ្លូវ ដែល​ខូចខាត​ផ្សេងៗ​ទៀត​នៅក្នុង​ឃុំ​កំណើត​របស់​លោក​ទាំងមូល​ពី​សំណាក់​យុវជន និង​មន្ត្រី​បន្តវេណ​ជំនាន់​ក្រោយ​ឲ្យ​យក​ការចេះដឹង​និង​ផលប្រយោជន៍​ពី​ការងារ​របស់​ខ្លួន​ទៅ​បម្រើ​ពលរដ្ឋ យើង​វិញ​។ ចុងបញ្ចប់​គណៈអធិបតី ក៏​បាន​ចែក​សារុង​ជូន​ប្រជាពលរដ្ឋ ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រជា​ការពារ​និង​អាជ្ញាធរ​ដែល​បាន​ចូលរួម​សរុប​៥៥៩​នាក់ ម្នាក់​បាន​សារុង​មួយ និង​កាត់​ខ្សែបូ​សម្ពោធ​សមិទ្ធិផល​ផ្លូវលំ​លូទឹក​ដើម្បី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​តទៅ ៕ សេង ណា​រិទ្ធ​

 

r180903d1 r180903d2 r180903d3 r180903d4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.