ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

អភិបាលខេត្តពោធិ៍សាត់ និងប្រធានក្លិបអ្នកកាសែតកម្ពុជា បើកទូកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទស្សនាលើស្ទឹងឆាយលូក នៅឃុំអូរសោម ដើម្បីបង្ហាញពីសក្តានុពលកេរ្តិ៍ដំណែលធម្មជាតិ

អភិបាលខេត្តពោធិ៍សាត់ និងប្រធានក្លិបអ្នកកាសែតកម្ពុជា បើកទូកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទស្សនាលើស្ទឹងឆាយលូក នៅឃុំអូរសោម ដើម្បីបង្ហាញពីសក្តានុពលកេរ្តិ៍ដំណែលធម្មជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបើកទូកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី៣៧ស្ថាប័ន ជិះទូកទស្សនាលើដងស្ទឹងឆាយលូក ស្ថិតនៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់។ ស្ទឹងឆាយលូក គឺជាទីតាំងមួយសម្រាប់ស្តុកទឹកបម្រើទំនប់វារីអគ្គិសនី ដែលត្រូវបានប្រសិទ្ធនាមថា ជាធុងអាគុយ របស់កម្ពុជា។

ឃុំ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់​ការ​ទេស​​ចរណ៍​បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅ​យ៉ាង​​ណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះ​តាំង​ពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមាន​អំណោយផលខ្ពស់សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។

កាលពីអតីតកាលការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំក្នុងឃុំអូរសោម ជួបការលំបាកជា​ខ្លាំង ព្រោះអត់មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក គ្មានអគ្គិសនី គ្មាន​សាលា​រៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរស់នៅ​ដទៃ​ទៀត។ ការសាងសង់ផ្លូវ គឺជានយោបាយដ៏អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយសម្តេចតេជោ ហ៊ុន សែន។ ផ្លូវមិនត្រឹមតែជួយធ្វើសមាហរណកម្មប្រជា​ពល​​រដ្ឋពីតំបន់មួយទៅតំបន់មួយទៀតប៉ុណ្ណោះទេ តែផ្លូវ គឺជាសរសៃឈាម​សេដ្ឋ​កិច្ចជាតិ និងសេដ្ឋកិច្ចក្នុងគ្រួសារប្រជាពលរដ្ឋខ្មែរផងដែរ។

ឈរលើនយោបាយប្រកបដោយភាពប្រាកដនិយមនេះហើយ ទើបរាជរដ្ឋា​ភិ​បាល​កើតចេញពីបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសាងសង់ផ្លូវយ៉ាងប្រទាក់​ក្រឡា​គ្នាពីរាជធានី ទៅបណ្តាខេត្ត និងពីទីប្រជុំខេត្តនីមួយៗទៅកាន់តំបន់ជន​បទ​ដាច់ស្រយាល។ សម្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិលេខ៥៥ តភ្ជាប់​ផ្លូវ​ជាតិលេខ៥ ទីប្រជុំជនខេត្តពោធិ៍សាត់ ទៅកាន់តំបន់ជួរភ្នំស្រុកវាលវែង រហូតដល់ព្រំដែនថៃ ត្រូវបានសាងសង់រួចរាល់ហើយ​នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០មួយខ្សែទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវ​ជាតិលេខ១០នេះ ដំណាលគ្នានឹងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ​៥៥​តែម្តង គឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ផ្លូវជាតិលេខ១០ មានប្រវែងជិត ២០០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ភ្ជាប់មកផ្លូវជាតិលេខ៥៥ ត្រង់ឃុំប្រមោយ ហើយឡើងទៅឃុំ​អូរសោម រួចភ្ជាប់ទៅដល់ខេត្តកោះកុងតែម្តង។ ផ្លូវមួយខ្សែនេះគ្រោងចំណាយ​ថ​​វិកាជិត ២០០លានដុល្លារ ជាកម្ចីរបស់រដ្ឋាភិបាលចិន។

បន្ទាប់ពីការបើកការដ្ឋានសាងសង់រយៈពេលជាង៣ឆ្នាំ ផ្លូវជាតិលេខ១០ សម្រេច​បានប្រមាណជា ៦០ភាគរយហើយ។ បើទោះបីផ្លូវជាតិលេខ១០ សម្រេច​ការសាងសង់មិនទាន់រួចរាល់១០០ភាគរយយ៉ាងណាក្តី តែបច្ចុប្បន្ន​តាម​រយៈផ្លូវមួយខ្សែនេះ គេអាចធ្វើដំណើរទៅដល់ទឹកដីទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​​បំព្រង​នៃឃុំ​អូរសោម ដោយមិនលំបាកដូចមុនទៀតនោះឡើយ។

រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរមានពាក្យស្លោកមួយថា «មានផ្លូវ មាន​សង្ឃឹម»។ ផ្លូវជាតិ​លេខ​១០ កំពុងកែប្រែជីវិត និងការរស់នៅរបស់ពលរដ្ឋ ឃុំអូរសោម ប្រែមក​ស្រស់បំព្រង និងពោរពេញដោយស្នាមញញឹម។ ជាពិសេសបានដោះស្រាយការលំបាកក្នុងការធ្វើដំណើររបស់ពួកគេ។

សមិទ្ធផលផ្លូវជាតិលេខ១០នេះ មិនត្រឹមតែនាំមកនូវភាព​សប្បាយ​រីក​រាយ​​សម្រាប់ពលរដ្ឋឃុំអូរសោម ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ។ ប៉ុន្តែវាបាននាំមកនូវ​ក្តីសង្ឃឹមសម្រាប់កសិផលរបស់ពួកគេផងដែរ។ ពួកគេមិនបារម្ភក្នុងការដឹក​ជញ្ជូនកសិផលទៅកាន់ទីផ្សារដូចមុនទៀតនោះឡើយ។

ឃុំអូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់មួយ ដែលអមដោយជួរភ្នំ ព្រៃព្រឹក្សា និង​ទឹក​ជ្រកជាដើម ជាអំណោយផលខ្ពស់សម្រាប់អ្នកទេសចរចង់ផ្សារភ្ជាប់ជីវិត​នឹង​ធម្មជាតិ។ អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយ​សមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់​អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។

ការស្រូបទាញបានអ្នកទេសចរ និងសម្រួលដល់ការរកទីផ្សារសម្រាប់​កសិផល​ក្រោយមានផ្លូវជាតិលេខ១០ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពល​រដ្ឋ​នៅ​ឃុំអូរសោម ឱ្យបានល្អប្រសើរជាងមុនផងដែរ។

ឃុំអូរសោមមិនតែរីកមុខរីកមាត់ជាមួយផ្លូវជាតិលេខ១០ប៉ុណ្ណោះទេ ប៉ុន្តែតាម​រយៈប្រែក្លាយអូរសោម ឱ្យកាន់តែស្រស់បំព្រងនោះ អាជ្ញាធរក៏បានតបណ្តាញ​អគ្គិសនី រៀបចំប្រព័ន្ធទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានដូចជា​ផ្លូវ​​បេតុងជាដើម សម្រាប់សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់សេវា​ស្នាក់នៅ​​ដល់អ្នកទេសចរ។

សមិទ្ធផលកើតមានជាក់ស្តែងលើទឹកដីនៃខេត្តពោធិ៍សាត់ទាំងផ្លូវជាតិលេខ​៥៥ និងផ្លូវជាតិលេខ១០ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត កើតមានក្រោម​ការ​ដឹកនាំរបស់បក្សប្រជាជនកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍​សាត់ពេញចិត្ត និងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា។ ពួកគេរំពឹងថា វត្ត​មាន​​បក្សប្រជាជនកម្ពុជាលើនាវាកម្ពុជា នឹងបន្តធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងរុងរឿង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.