ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រៀមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាជន និងត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងបង្កការញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​

កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រៀមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាជន និងត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងបង្កការញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះពិនិត្យកម្លាំង​ ព្រមទាំងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លើតួនាទីភារកិច្ច។

លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានបញ្ជាឲ្យកម្លាំងនគរបាលត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនទូទាំងខេត្ត។ ជាមួយគ្នានេះ កម្លាំងនគរបាល បានត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាលសកម្មភាពក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងបង្កការញុះញង់ ដោយធ្វើបដិវត្តន៍ពណ៌ បាតុកម្មទាមទារឱ្យមានចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្តេជ្ញាការពារ និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់​ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ ជាពិសេសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ចូលរួមធ្វើបាតុកម្មដោយខុសច្បាប់នៅរាជធានីភ្នំពេញឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.