ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនរក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនរក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺន រក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ផលប្រយោជន៍ជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយឆន្ទៈរបស់ ប្រជាជនដ៏ច្រើនលើសលប់តាមការបោះឆ្នោតលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន គឺមានក្រុមតវ៉ាត្រៀមកាំភ្លើង ត្រៀមគ្រាប់បែកកែច្នៃ និងដ្រូន ដើម្បីបាញ់ហើយតដៃជាមួយសមត្ថកិច្ច។ ជាមួយអំពើក្បត់នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថកម្ទេចចោលភ្លាម ដើម្បីការពារអាយុប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា បានពន្យល់អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រីកោណ និងបញ្ជាក់ពីឧបាយកលពួកប្រឆាំងប្រឌិតព័ត៌មានប្រើលេសបាត់បង់ទឹកដីដើម្បីកៀរគរមនុស្សឲ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាការឆ្លើយតបជាមួយក្រុមប្រឆាំងមួយក្តាប់តូចនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាយ៉ាងដាច់ណាត់ឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាយុវជនជំនាន់ក្រោយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.